កីឡាករពីររូបរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន សុទ្ធតែយល់ថាការប្រកួតនៅថ្ងៃនេះជាការប្រកួតមួយដែលលំបាក

July 27, 2018 - 7:45 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមណាហ្គាវើលដ៏នឹងចាប់ផ្តើមហើយ ពោលគឺការប្រកួតប្រព្រឹត្តិណ៍ទៅនៅវេលាម៉ោង ៣រសៀល នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។ កីឡាករពីររូបនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនសុទ្ធតែយល់ថាការប្រកួតនេះជាការប្រកួតដ៏ធំ និងលំបាកមួយសម្រាប់ពួកគេ ជាក់ស្តែងខ្សែបម្រើវ័យក្មេងអ៊ន ចាន់ប៉ូលីនបានបញ្ជាក់ថា៖​ «វាគឺជាការប្រកួតមួយដ៏ធំ ហើយណាមួយយើងត្រូវធ្វើការប្រកួតនៅក្រៅដីទៀតដូច្នេះពួកយើងនឹងជួបបញ្ហាលំបាកមួយចំនួនផងដែរ» ។

ចំនែកឯកីឡាករ Jonny Campbell វិញបានយល់ឃើញថា៖​ «ខ្ញុំគិតថាវាជាការប្រកួតមួយដែលលំបាក ព្រោះយើងបានជួបជាមួយគូរប្រកួតដែលខ្លាំង តែទោះជាយ៉ាងណាខ្ញុំនៅតែជឿជាក់លើក្រុមរបស់យើងជានិច្ច» ។

ទោះបីជាកីឡាករទាំងពីរយល់ឃើញថាវាជារឿងលំបាកសម្រាប់ការប្រកួតនៅក្រៅដីថ្ងៃនេះក៏ដោយ ក៏ពួកគេមានការតាំងចិត្តខ្ពស់ប្រឹងលេងឲ្យអស់ពីសមត្ថភាពដើម្បីក្រុមរបស់ខ្លួន នឹងអ្នកគាំទ្រ ។ ជាចុងក្រោយពួកគេបានសំណូមពរឲ្យអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ព្រោះអ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ពួកគេ ៕

មតិយោបល់


អត្ថបទផ្សេងៗ