កីឡាករ២រូបរបស់ក្លិប ភ្នំពេញក្រោន បង្ហាញខ្លួនក្នុងជំនួបកម្ពុជា ៤ទល់០ អ៉ីរ៉ាក់

October 16, 2019 - 2:32 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែបម្រើការពារ អ៊ន ចាន់ប៉ូលីន របស់ក្លិប​ ភ្នំពេញក្រោន ត្រូវបានគ្រូបង្វឹកលោក Felix Dalmas ផ្តល់សេចក្តីទុកចិត្តឲ្យលេងជម្រើស១១នាក់ដំបូងជាថ្មីម្តងទៀតរបស់ខ្លួនអំឡុងការបរាជ័យដ៏ខកចិត្តរបស់ អ៊ីរ៉ាក់ កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ។

គោព្រៃកម្ពុជា បានខិតខំអស់ពីសមត្ថភាព និងបង្កើតឱកាសល្អៗមួយចំនួន ប៉ុន្តែពួកគេមិនអាចទាញយកឱកាសដែលពួកគេបានបង្កើត ស្របពេលអ៉ីរ៉ាក់ រកបាន៤គ្រាប់ដើម្បីដណ្តើមបាន៣ពិន្ទុយ៉ាងងាយដើម្បីឈរកំពូលតារាងពូល C ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022។

ប៉ូលីន បានចាប់ផ្តើមដោយលេងនៅជំហរបម្រើកណ្តាលសម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅពេលដែលគាត់បានបង្កើតនូវទម្រង់លេងដ៏រឹងមាំ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេនៅពេល អ៊ីរ៉ាក់ បានបង្ហាញពីភាពខ្លាំងរបស់ក្រុម Felix Dalmas ជាមួយនឹងឥទ្ធិពលដ៏អស្ចារ្យរបស់ពួកគេ។

យឿ ម៉ូស្លីម បានផ្លាស់ចូលជំនួស សេត រ៉ូហ្សីប ក្នុងនាទី៦០ បន្ទាប់ពីក្រុមភ្ញៀវបាននាំមុខ ៤ទល់០ ខណៈខ្សែការពារកណ្តាល យឿ សាហ្វី និងខ្សែការពារស្លាប សឿត បារាំង នៅតែមិនប្រើប្រាស់។

ឆ្លងកាត់ការប្រកួតចំនួន៤លើក និង៤ប្រកួតទៀតនៅសល់ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅបាតតារាងនៃពូល C ខណៈត្រូវជួប ហុងកុង ក្នុងការប្រកួតក្រៅដីនៅថ្ងៃទី ១៩ ខែវិច្ឆិកា៕

មតិយោបល់


អត្ថបទផ្សេងៗ