Tsotleho JANE ក្លាយជាកីឡាករជនជាតិស្បែកខ្មៅតែម្នាក់គត់របស់ភ្នំពេញក្រោនក្នុងរដូវកាលនេះ

February 8, 2018 - 1:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមស្វាគមន៍សមាជិកថ្មី Tsotleho JANE ដែលមានឈ្មោះក្រៅថា Sunny ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះមានសញ្ជាតិ ឡេសូតូ (ប្រទេសមួយដែលស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង) និងបានចាប់កំណើតនៅរាជធានី Maseru តែម្តង ។ ខ្សែបម្រើប្រយុទ្ធរូបនេះ បានចាប់ផ្តើមចូលហ្វាត់កីឡាបាល់ទាត់ក្នុងអាយុ ៤ឆ្នាំ បន្ទាប់មកបានចូលលេងនៅក្លឹប Ranger FC (ពីឆ្នាំ១៩៩៥-១៩៩៨) រួចបានប្តូរទៅលេងនៅក្លឹប Emmanuel FC ពីឆ្នាំ១៩៩៨-២០០៣ ។ សូមបញ្ជាក់ថា កីឡាករ Sunny បានផ្លាស់ទៅរស់នៅទីក្រុង Louisville Kentucky របស់សហរដ្ឋអាមេរិគវិញក្នុងឆ្នាំ២០០៤ ហើយនៅលើទឹកដីនៃមហាអំណាចមួយនេះ រូបគេបានចូលរួមលេងឱ្យក្រុមប្រចាំមហាវិទ្យាល័យ Maryland Terrapin ពីឆ្នាំ២០១០-២០១៣ ក៏ដូចជាក្លឹប United FC ក្នុងឆ្នាំ២០១៣ ទើបប្តូរទៅលេងនៅលីគទី២ អាមេរិគ ជាមួយក្លឹប Wilmington Hammerheads ពីឆ្នាំ២០១៤-២០១៥ ព្រមទាំងក្លឹប Richmond Kickers (នៅលីគទី២អាមេរិគ) ក្នុងឆ្នាំ២០១៦ កន្លងមក ។ ជាងនេះទៅទៀត កីឡាកររូបនេះក៏បានជាប់ជាជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នថែមទៀតផង ។

មតិយោបល់


អត្ថបទផ្សេងៗ