TN Kandal ប៉ះភ្នំពេញក្រោនស្អែកនេះកំដៅសាច់ដុំត្រៀមពានសម្តេចហេង សំរិន

August 30, 2018 - 3:40 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសុក្រ ទី៣១ ខែសីហា ស្អែកនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីទទួលស្វាគមន៍ក្រុមដែលកំពុងលេងនៅពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨នេះ គឺក្រុម TN Kandal ក្នុងជំនួបមិត្តភាព នាវេលាម៉ោង ៤:០០ ល្ងាច ។

 

សូមបញ្ជាក់ដែរថា ការប្រកួតមិត្តភាពស្អែកនេះគឺជាការប្រកួតលក្ខណៈកំដៅសាច់ដុំ សម្រាប់ក្រុមទាំងពីរស្របពេលដែលលីគកំពូលកម្ពុជាត្រូវឈប់សម្រាករយៈពេលពីរសប្តាហ៍ ហើយក្រុម TN Kandal ត្រូវត្រៀមខ្លួនដើម្បីធ្វើការប្រកួរក្នុងពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ដូច្នេះសូមបងប្អូនក៏ដូចជាអ្នកគាំទ្រនៃក្រុមទាំងពីរចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ