ស្រាំង ទិត្យឈី៖ « ពួកយើងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតនៅថ្ងៃនេះ… »

February 14, 2019 - 12:33 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារកណ្តាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ស្រាំង ទិត្យឈី បានយល់ថាការប្រកួតជាមួយក្រុមមកពីប្រទេសសឹង្ហបុរី Hougang United នៅល្ងាចនេះគឺជាការប្រកួតមួយដែលសំខាន់ក្នុងការត្រៀមខ្លួនរបស់ក្រុមទាំងមូល ។ ទន្ទឹមនឹងការយល់ឃើញសុទ្ធិដ្ឋិនិយមនេះ ទិត្យឈី ក៏មានកង្វល់មួយចំនួនជុំវិញការត្រៀមខ្លួនដោយលើកឡើងថា៖ « កីឡាកររបស់ពួកយើងមួយចំនួនបានចូលរួមជាមួយក្រុមជម្រើសជាតិ ដូច្នេះពួកយើងនៅសល់តែកីឡាករមួយចំនួនដែលនៅសល់ ប៉ុន្តែពួកយើងក៏បានត្រៀមខ្លួនរួចរាល់ហើយ គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតនៅថ្ងៃនេះ » ។

បន្ថែមលើសពីនេះទៅទៀតខ្សែការពារដែលមានប្រភពមកពីខេត្តស្ទឹងត្រែងរូបនេះ បានសំណូមពរដល់អ្នកគាំទ្រឲ្យចូលរួមផ្តល់កម្លាំងចិត្តដល់រូបគេ និងកីឡាករទាំងអស់ដើម្បីក្រុមភ្នំពេញក្រោនទាំងអស់គ្នា ៕​

មតិយោបល់


អត្ថបទផ្សេងៗ