ទីន រ៉ូហ្សា ប្រធានក្រុម U21 ភ្នំពេញក្រោន នឹងត្រូវអវត្តមានរយៈពេលយូរក្រោយដាច់សរសៃ MCL

December 1, 2020 - 11:50 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយឆ្លងកាត់ការស្កេននាពេលកន្លងមកអាចបញ្ជាក់បានថាប្រធានក្រុម U21 ភ្នំពេញក្រោន កីឡាករ ទីន រ៉ូហ្សា បានទទួលរងរបួសសរសៃពួរជង្គង់ (MCL: Medial Collateral Ligament) ដែលនឹងត្រូវសម្រាករយៈពេលយូរ និងត្រូវធ្វើការវះកាត់នាពេលខាងមុខ។

រំលឹកថា រ៉ូហ្សា បានរងរបួសសរសៃពួរជង្គង់ MCL អំឡុងពេលការប្រជែងយកបាល់ក្នុងជំនួបជាមួយ ខេត្តព្រៃវែង ក្នុងសប្តាហ៍ទី ៤ នៃលីគលំដាប់ទី ២ ដែលបញ្ចប់ដោយលទ្ធផល ២ទល់២ ខណៈកីឡាករវ័យ ១៩ឆ្នាំរូបនេះត្រូវបានផ្លាស់ប្តូរភ្លាមៗនៅដើមវគ្គទី ១។

ត្រលប់ទៅវិញថា រ៉ូហ្សា បានជួយក្រុមឲ្យគ្រងជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ បន្ទាប់ពីបានសម្រាកពីលើទីលានប្រមាណរយៈពេល ១៣ខែ ដោយសាររបួសដាច់សរសៃពួរខាងមុខនៃជង្គង់ (ACL: Anterior Cruciate Ligament) ដែលកើតឡើងកាលពីខែមិនា អំឡុងពេលប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់ KMH Cup U18 រដូវកាល២០១៩៕

យើងគ្រប់គ្នានៃក្លឹបបាល់ទាត់ ភ្នំពេញក្រោន សូមជូនពរអោយ រ៉ូហ្សា ចាប់ជាសះស្បើយយ៉ាងឆាប់រហ័ស!

Image may contain: 1 person, playing a sport and outdoor

មតិយោបល់


អត្ថបទផ្សេងៗ