ប្រធានក្រុម ទីន រ៉ូហ្សា៖«ក្រុមមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងឆន្ទៈ ទំនុកចិត្ត សាមគ្គីភាព និងការលេងជាក្រុម»

August 31, 2020 - 11:29 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយគ្រងជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ​ ឆ្នាំ២០១៩ ប្រធានក្រុមភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ​ កីឡាករ ទីន រ៉ូហ្សា មើលឃើញថាកូនក្រុមមានការអភិវឌ្ឍគួរឲកត់សម្គាល់ ទាំងឆន្ទៈ ទំនុកចិត្ត សាមគ្គីភាព និងការលេងជាក្រុម។

«ក្នុងនាមជាប្រធានក្រុម ខ្ញុំមានអារម្មណ៍សប្បាយចិត្តរីករាយចំពោះការខិតខំព្យាយាមរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងមិត្តរួមក្រុមទាំងអស់។ ក្នុងនាមជាប្រធានក្រុម ខ្ញុំគិតថាក្រុមរបស់យើងមានភាពរីកចំរើននឹងអភិវឌ្ឍគួរឲកត់សម្គាល់ ទាំងឆន្ទៈ ទំនុកចិត្ត សាមគ្គីភាព និងការលេងជាក្រុម»។

«សម្រាប់រដូវកាលដំបូងក្នុងពានរង្វាន់ និងគ្រងជើងឯក ខ្ញុំសូមអគុណដល់លោកគ្រូ កីឡាករ និងថ្នាកដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន ចំពោះការខំប្រឹងតស៊ូរហូតបានគ្រងជើងឯក។ ចំណុចខ្លះៗដែលយើងត្រូវកែតម្រូវក្រោយឈ្នះជើងឯកទាក់ទងនឹងកម្លាំង កាយសម្បទា វិន័យ សម្រាប់ពានរង្វាន់ក្រោយៗទៀត»។

រ៉ូហ្សា រងរបួសដាច់សរសៃពួរជង្គង់សម្រាកអស់រយៈពេល ១៣ ខែបានត្រលប់មកជួយក្រុមជាមួយការយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯក។

«វាពិតជាមានន័យ និងមានតមៃ្លណាស់សម្រាប់អាជីពរបស់ខ្ញុំ ក្រោយពីជាពីរបួសត្រលប់មកលើទីលានវិញជាមួយកាខិតខំជួយក្រុមរហូតបានជោគជ័យ»។

ខ្សែការពារកណ្តាលរូបនេះរងរបួសកាលពីខែមិនា អំឡុងពេលប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់ KMH Cup U18 រដូវកាល២០១៩។ ខណៈក៏បានធ្វើការវះកាត់យ៉ាងជោគជ័យកាលពីខែមិថុនា ឆ្នាំ២០១៩ និងត្រលប់មកហ្វឹកហាត់ពេលលេញក៏ដូចជាបង្ហាញខ្លួនជួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ យកជ័យជម្នះ ៥ទល់២ លើ U18 ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី​ ២៦ ខែមិថុនា ម្សិលមិញនេះ។

រំលឹកថា ភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះ វិសាខា អាយុក្រោម ១៨ឆ្នាំ ជាមួយលទ្ធផល ៣ទល់២ ដែលជាការទាត់បញ្ចូលទីពីកីឡាករ សំអុល ទីណា នៅនាទី៣៨ និងពីរគ្រាប់ទៀតទាត់បញ្ចូលទីដោយកីឡាករ រស់ តារាពេជ្រ នៅនាទី៦៩ និង៩០បូក៥ ដោយបាល់ពិន័យ ១១ម៉ែត្រ៕

មតិយោបល់


អត្ថបទផ្សេងៗ