យុវជនថ្នាល ទីន រ៉ូហ្សា នឹងត្រូវសម្រាករយៈពេល៨ខែ ដោយសារបញ្ហារបួសជង្គង់

July 16, 2019 - 11:11 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ ទីន រ៉ូហ្សា ជាយុវជនថ្នាលស្ថិតនៅក្រុមភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងត្រូវសម្រាករយៈពេល៨ខែ ក្រោយជោគជ័យក្នុងការវះកាត់របួសជង្គង់កាលពីដើមខែកក្កដា កន្លងទៅ។

រំលឹកថា រ៉ូហ្សា លេងជំហរជាខ្សែការពារបានទទួលរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងពានរង្វាន់ KMH U-18 Cup។

គ្រប់គ្នានៃក្លិប ភ្នំពេញក្រោន សូមជូនពរអោយ រ៉ូហ្សា ចាប់ជាសះស្បើយយ៉ាងឆាប់រហ័ស!

មតិយោបល់


អត្ថបទផ្សេងៗ