Timothy Okereke៖«នេះជាការងាររបស់ខ្ញុំដែលជួយក្រុមឲ្យមានកិត្តិយសឡើងវិញ»

February 17, 2020 - 11:50 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Timothy Okereke រកបានគ្រាប់បាល់ដំបូងនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន អំឡុងពេលក្រុមទទួលជ័យជម្នះ ៣ទល់០ លើក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN កាលពីសប្តាហ៍មុន។

ខ្សែប្រយុទ្ធរូបនេះជឿជាក់ថារូបគេអាចធ្វើបានល្អជាងមុន និងអាចរកគ្រាប់បាល់បន្ថែមទៀតដើម្បីជួយឱ្យ ភ្នំពេញក្រោន នាំមកនូវភាពរុងរឿងឡើងវិញ បន្ទាប់ពីពួកគេខកខានមិនបានដណ្តើមតំណែងជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគចំនួន៤រដូវកាលជាប់ៗគ្នា។

Timothy Okereke បានប្រាប់និយាយថា៖«ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ចំពោះការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំសម្រាប់ភ្នំពេញក្រោន និងខ្ញុំពិតជារំភើប និងអរគុណដែលបានទាត់បាល់បញ្ចូលទីនៅលើកីឡដ្ឋាន Smart RSN របស់យើង។ ខ្ញុំពិតជារំពឹងថានឹងរកគ្រាប់បាល់បានច្រើនជាងរដូវកាលមុន ហើយខ្ញុំខំប្រឹងរកគ្រាប់បាល់ឲ្យបានច្រើនសម្រាប់ក្រុម»។

«នោះជាគោលដៅរបស់ខ្ញុំក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ដើម្បីរកគ្រាប់បាល់បានច្រើនជាងគ្រាប់បាល់កាលពីរដូវកាលមុន។ ខ្ញុំមានទំនុកចិត្តក្នុងការធ្វើបន្ថែមទៀត និងបង្ហាញទម្រង់លេងឲ្យប្រសើរ។ វាជាការងាររបស់ខ្ញុំក្នុងការជួយក្រុម និងនាំមកនូវភាពរុងរឿង»។

«ខ្ញុំនៅមានរឿងជាច្រើនដែលត្រូវធ្វើការ ប៉ុន្តែខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថាគ្មានឪកាសច្បាស់ក្នុងការលេងបាល់ទាត់ទេរហូតដល់អ្នករកគ្រាប់បាល់បាន។ អ្នកចាំទីនៅទីនោះដើម្បីរក្សាបាល់ហើយយើងអាចរកគ្រាប់បាល់បាន ដូច្នេះពេលខ្លះវាអាចទៅរួច»។

«ខ្ញុំពិតជាមិនអស់សង្ឃឹម និងឃ្លានខ្លាំងណាស់នៅរដូវមុនរដូវកាល។ ខ្ញុំថ្មីនៅក្នុងក្រុម ដូច្នេះខ្ញុំព្យាយាមសម្របខ្លួនខ្ញុំទៅនឹងក្រុម។ ខ្ញុំមានអំណាច និងគុណសម្បត្តិផ្ទាល់ខ្លួន ដូច្នេះខ្ញុំគ្រាន់តែព្យាយាមធ្វើឱ្យប្រសើរឡើង។ ខ្ញុំអាចទម្លាប់ជាមួយក្រុមនេះជាងនៅមុនរដូវកាល»។

«មានកន្លែងជាច្រើនសម្រាប់អភិវឌ្ឍន៍ក្រុម ប៉ុន្តែខ្ញុំព្យាយាមអោយអស់ពីលទ្ធភាពដើម្បីជួយក្រុម។ យើងខ្លាំងទោះបីជាមិនគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែយើងកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីទទួលបានភាពខ្លាំងដើម្បីប្រឈមនឹងបញ្ហាដែលកើតឡើង។ ក្រុមរបស់យើងមានចក្ខុវិស័យច្រើនណាស់ហើយយើងនឹងកាន់តែល្អហើយល្អប្រសើរ ព្រោះយើងលេងដោយក្ដីស្រឡាញ់ និងឯកភាព»៕

មតិយោបល់


អត្ថបទផ្សេងៗ