Timothy Okereke ជាមួយនឹងការទន្ទឹងរង់ចាំការប្រកួតដំបូងនាថ្ងៃនេះ

February 15, 2020 - 8:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងជំនួបជាមួយក្រុមអគ្គិសនីកម្ពុជា ដែលជាការប្រកួតបើកឆាកនៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២០នេះ កីឡាករចំណូលថ្មី Timothy Okereke បានត្រៀមខ្លួនរួចរាល់ជាមួយនឹងការប្រកួតផ្លូវការជាលើកដំបូងនេះជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ « ថ្ងៃដែលខ្ញុំរង់ចាំការប្រកួតគឺបានមកដល់ហើយ ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបើកឆាកនេះ ។ ក្រុមអគ្គិសនីកម្ពុជាជាក្រុមមួយដែលល្អ ហើយបើតាមបទពិសោធន៍ខ្ញុំជាមួយលីគនៅកម្ពុជា យើងត្រូវធ្វើការឲ្យបានខ្លាំងដើម្បីឈ្នះការប្រកួត និងទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតដំបូងនេះ » ។

Image may contain: 1 person, standing and outdoor

Timothy Okereke បានពន្យល់ពីសារៈសំខាន់នៃជ័យជម្នះលើកដំបូងនេះថា៖ « វាជារឿងមួយដែលសំខាន់ក្នុងការឈ្នះការប្រកួតនេះ ព្រោះវាអាចជំរុញទឹកចិត្តក្រុមរបស់យើងឲ្យមានភាពជឿជាក់បន្ថែមទៀតទាំងការលេងជាក្រុម និងកីឡាករម្នាក់ៗផងដែរ ។ ខ្ញុំព្យាយាមធ្វើការឲ្យបានខ្លាំង ទាំងការហ្វឹកហាត់ និងការពង្រឹងបន្ថែមលើចំនុចផ្សេងៗ ដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនជាងអ្វីដែលខ្ញុំធ្លាប់ធ្វើនាពេលកន្លងមក ហើយវាមិនមែនតែជាមួយក្រុមអគ្គិសនីកម្ពុជា ប៉ុន្តែគឺគ្រប់ក្រុមទាំងអស់ ។ ក្រុមការងារក្លឹបគ្រប់ផ្នែកទាំងអស់បានជំរុញទឹកចិត្តពួកយើង និងមើលថែយើងយ៉ាងដិតដល់ ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងប្រយុទ្ធទាំងអស់គ្នាដើម្បីក្លាយជាជើងឯកនារដូវកាលថ្មីនេះ » ។

Image may contain: 1 person, playing a sport, outdoor and text

គួររំលឹកផងដែរថាការប្រកួតរវាងក្រុមភ្នំពេញក្រោននឹងក្រុមអគ្គិសនីកម្ពុជា នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាច ដូច្នេះសូមអញ្ជើញបងប្អូនអ្នកគាំទ្រទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់