Throwback: ថ្ងៃនេះកាលពីឆ្នាំ២០១៦ ក្រុម U-15 ភ្នំពេញក្រោនគ្រងតំណែងជើងឯក Soccer Sixes នៅប្រទេសសិង្ហបុរី

June 5, 2018 - 12:44 PM | អត្ថបទដោយ៖ មករា

កាលពី ២ឆ្នាំមុនពោលគឺនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកគឺជាថ្ងៃជោគជ័យមួយសម្រាប់ក្រុម​U-15 ភ្នំពេញក្រោន ដែលបានគ្រងតំណែងជើងឯកពានរង្វាន់ 8th Singapore Soccer Sixes Youth បន្ទាប់ពីបានយកឈ្នះក្រុម Bali Sports Foundation មកពីប្រទេសឥណ្ឌូនេស៊ីដោយលទ្ធផល ១ទល់នឹង០ រួចមក ។ គួរំលឹកថា ក្នុងការប្រកួតនោះ​ក្រុមយុវជនភ្នំពេញក្រោនក៏បានយកឈ្នះលើក្រុមមកពីប្រទេសថៃ Youth Football Home team ក្នុងលទ្ធផល ២ទល់នឹង១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ។

គួរបញ្ជាក់ដែរថា ក្រុមយុវជនភ្នំពេញធ្លាប់បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍នេះ ៣លើករួចមកហើយ ពោលគឺនាឆ្នាំ២០១៣, ២០១៤ និងឆ្នាំ២០១៦ ៕

មតិយោបល់


អត្ថបទផ្សេងៗ