ក្តីស្រម៉ៃរបស់ Thomas Sam Sochenn គឺចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

March 1, 2019 - 2:35 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Thomas Sam Sochenn គឺជាខ្សែបម្រើថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាកូនខ្មែរបារាំង មានអាយុ២៥ឆ្នាំ កីឡាកររូបនេះមានបទពិសោធន៍មួយចំនួននៅលីគទីបីនៃប្រទេសបារាំងមុននឹងសម្រេចចិត្តមកភ្នំពេញក្រោន ។ តាមរយៈបទសម្ភាសន៍ជាលើកដំបូងជាមួយក្លឹប កីឡាករវ័យ២៥ឆ្នាំរូបនេះថាខ្លួនមានក្តីស្រម៉ៃមួយគឺចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីលេងក្នុងការប្រកួតអន្តរជាតិនានា ។

Thomas Sam Sochenn បាននិយាយថា៖​ « ខ្ញុំចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ព្រោះវាគឺជាក្តីស្រម៉ៃមួយក្នុងចំណោមក្តីស្រម៉ៃដ័ទៃទៀតរបស់ខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះគឺត្រូវបង្ហាញទម្រង់លេងឲ្យបានល្អដើម្បីលោកគ្រូបង្វឹក Leonardo សប្បាយចិត្តជាមួយការលេងរបស់ខ្ញុំ » ។

សូមបញ្ជាក់ថានេះជាលើកទីមួយហើយដែលខ្សែបម្រើកណ្តាលរូបនេះបានមកប្រទេសកម្ពុជា ហើយរូបគេក៏បានសម្រេចចិត្តចូលរួមជាមួយភ្នំពេញក្រោនតែម្តង យើងសង្ឃឹមថារូបគេនឹងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម ដើម្បីបន្តទៅចាប់ក្តីស្រម៉ៃជាមួយក្រុមជម្រើសជាតិ ៕

មតិយោបល់


អត្ថបទផ្សេងៗ