ធីវ៉ា ដេវីដ និងកក្កដា ទទួលបានស្បែកជើងម៉ូតថ្មីរបស់ក្រុមហ៊ុន Mizuno
August 29, 2018 - 11:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺ កីឡាករ ប្រាក់ ធីវ៉ា អ៊ិន សូដាវីដ និងសុិន កក្កដា ទើបតែទទួលបានស្បែកជើងម៉ូតថ្មីរបស់ក្រុមហ៊ុន Mizuno ក្នុងនាមជា Athletic Support របស់ក្រុមហ៊ុនផលិតសំភារៈកីឡាដ៏ល្បីល្បាញមួយនេះ ។
កីឡាករវ័យក្មេងទាំងបីរូបបានថ្លែងថា រូបគេពិតជាមានក្តីរីករាយចំពោះការឧបត្ថម្ភបន្ថែមនេះ ហើយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតនៅលើទីលានឱ្យបានល្អដើម្បីអ្នកគាំទ្រ និងអ្នកឧបត្ថម្ភមានក្តីរីករាយ និងមិនខកបំណងនោះទេ ៕