ម៉ៅ ពិសិដ្ឋ ជាប់ជម្រើសជាតិជាមួយក្រុមឈុតធំលើកទីមួយ

June 4, 2019 - 10:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ៥រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវបានក្រុមជម្រើសជាតិកម្ពុជាកោះហៅឲ្យចូលរួមដេីម្បីត្រៀមសម្រាប់ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1 ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃព្រហស្បត៍ ទី៦ ខែមិថុនា ខាងមុខនេះ ។ ក្នុងចំនោមកីឡាករឆ្នើមៗទាំង៥នោះយើងក៏ឃើញមានវត្តមានកីឡាករវ័យក្មេង ម៉ៅ ពិសិដ្ឋ ម្នាក់ផងដែរ ហើយនេះគឺជាលើកទីមួយហើយដែលរូបគេបានចូលរួមជាមួយនឹងក្រុមឈុតធំនៃជម្រើសជាតិកម្ពុជា ។

ខ្សែបម្រើប្រយុទ្ធរូបនេះបានសម្តែងអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះខ្ញុំនឹកស្មានមិនដល់នោះទេថាខ្ញុំអាចជាប់ជម្រើសជាតិជាមួយក្រុមឈុតធំ ។ នេះជាលើកទីមួយហើយសម្រាប់ខ្ញុំដែលបានជាប់លេងជាមួយក្រុមឈុតធំ ខ្ញុំធ្លាប់ជាប់នាពេលកន្លងមកគឺត្រឹមតែឈុតតូចតែប៉ុណ្ណោះ » ។

 

កីឡាករដែលមានវ័យទើបតែ១៩ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ « ចំពោះជម្រើស១១នាក់ដំបូងក្នុងការលេងជាមួយក្រុមបាគីស្ថាន ខ្ញុំមិនហ៊ាននិយាយថាខ្ញុំអាចលេងបាននោះទេ ព្រោះខ្ញុំមានវ័យក្មេងជាងគេ ប៉ុន្តែខ្ញុំនៅតែប្រជែងឲ្យអស់ពីសមត្ថភាពដើម្បីបានលេង » ៕

មតិយោបល់


អត្ថបទផ្សេងៗ