សំបុត្រការប្រកួតរវាងក្រុមភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀងមានលក់ហើយ!

March 4, 2020 - 2:53 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជំនួបរវាងភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀង ដែលត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជាទន្ទឹងរង់ចាំនោះនឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះនៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់ក្រុមភ្នំពេញក្រោន ។ ចំពោះសំបុត្រចូលរួមទស្សនាការប្រកួតក៏មានលក់ហើយចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅកីឡដ្ឋាន Smart RSN ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។

លើសពីនេះដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏បានបង្កើតកម្មវិធីពិសេសចំនួន ២គឺ៖
⁃ សម្រាប់នារីៗគ្រប់រូបរាល់ការទិញសំបុត្រ ១សន្លឹកនឹងទទួលបាននូវការផ្តល់ជូនឥតគិតថ្លៃចំនួន ១សន្លឹកបន្ថែមទៀត (ទិញ ១ ថែម ១ សម្រាប់នារីៗ)
⁃ ចំពោះអ្នកទិញសំបុត្រ ៥០០នាក់ដំបូងនឹងទទួលបានម៉ាសចំនួន ១សន្លឹកដោយឥតគិតថ្លៃផងដែរ
សម្រាប់ព័ត៌មានបន្ថែម និងការទំនាក់ទំនងទិញ សូមទូរសព្ទមកកាន់លេខ៖ ០១៥ ៤៦៩ ៥៦៩ និង ០៩៦ ៤២១៥ ៥៤៥

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ