កម្មវិធី “The Singha’s Step” របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបញ្ចប់ទៅដោយភាពជោគជ័យ

March 26, 2019 - 9:42 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កម្មវិធី “The Singha’s Step” ដែលជាកម្មវិធីបង្ហាញអាវថ្មីឆ្នាំ២០១៩ និងបង្ហាញឈ្មោះកីឡដ្ឋានថ្មី របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីម្សិលមិញត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងប្រកបទៅដោយភាពសប្បាយរីករាយ ។ គោលបំណងចម្បងនៃកម្មវិធីនេះគឺជាការបង្ហាញឈ្មោះកីឡដ្ឋានថ្មីដែលមានឈ្មោះថា Smart RSN stadium ក្រោមការចាប់ដៃគូជាមួយក្រុមហ៊ុនបណ្តាញទូរសព្ទ័ចល័ត Smart និងមួយទៀតគឺជាការបង្ហាញឯកសណ្ឋានថ្មីទាំងឈុតក្នុងដី និងក្រៅដីសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩ផងដែរ ។

សូមបញ្ជាក់ថាកម្មវិធី The Singha’s Step ដែលរៀបចំឡើងដោយក្លឹបបាល់ទាត់ភ្នំពេញក្រោនមានអ្នកចូលរួមសរុបទាំងអស់ប្រមាណជាង៦០០នាក់ ហើយនេះគឺជាចំនួនមួយដែលលើសពីការរំពឹកទុក និងធ្វើឲ្យកម្មវិធីរបស់យើងកាន់តែអធឹកអធម័បន្ថែមទៀតផងដែរ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអរគុណដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អ្នកគាំទ្រ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងការវិធីកាលពីម្សិលមិញនេះ ៕​

មតិយោបល់


អត្ថបទផ្សេងៗ