ភ្នំពេញក្រោន នឹងត្រូវជួប Chainat រឺ Chiangrai ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Leo Pre-season Cup 2020

January 20, 2020 - 11:04 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន អាចនឹងត្រូវជួប Chainat Hornbill FC រឺ Chiangrai United FC ក្នុងពានរង្វាន់ Leo Pre-season Cup 2020 នៃវគ្គ៨ក្រុមចុងក្រោយដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ។


Chainar Hornbill បានយកឈ្នះ Chiangmai FC ដោយលទ្ធផល២ទល់១ ក្នុងវគ្គជម្រុះជុំដំបូងនៃពានរង្វាន់ Leo Pre-season Cup 2020 មុនឡើងមកវគ្គបន្តទៀតដើម្បីជួប Chiangrai United FC។

ក្រុមដែលឈ្នះវគ្គជម្រុះរវាង Chainat Hornbill FC និង Chiangrai United FC នឹងត្រូវជួបក្លឹបបាល់ទាត់ភ្នំពេញក្រោន នាវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើនេះ៕

មតិយោបល់


អត្ថបទផ្សេងៗ