មកមើលលទ្ធផល ៣ប្រកួតចុងក្រោយរវាងក្រុមភ្នំពេញក្រោន និងក្រុមអាសុីអឺរ៉ុបយូណាយធីត មុនប៉ះគ្នាចុងសប្តាហ៍នេះ

May 23, 2018 - 2:19 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លីគកំពូលនៃប្រទេសកម្ពុជាបានឈានមកដល់សប្តាហ៍ទី៧ ហើយដោយក្រុមបាល់ទាត់ភ្នំពេញក្រោន និងត្រូវប៉ះក្រុមអាសុីអឺរ៉ុបយូណាយធីត នាវេលាម៉ោង៦.០០ ល្ងាច ថ្ងៃអាទិត្យ ទី២៧ ខែឧសភានេះ ។ សូមបញ្ជាក់ផងដែរថា បីប្រកួតចុងក្រោយក្នុងជំនួបមិត្តភាពរបស់ក្រុមទាំងពីរនាពេលកន្លងមកមានដូចជា៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអាសុីអឺរ៉ុបយូណាយធីត ក្រោមលទ្ធផល ៣-១, ចំណែកឯការជួបគ្នាលើកទីពីរគឺនៅកីឡដ្ឋាន RSN នាថ្ងៃទី១៧ ខែកុម្ភៈ ក្រុមភ្នំពេញក្រោន បានលត់ក្រុមអាសុីអឺរ៉ុបយូណាយធីត ៦-៣ និងលើកចុងក្រោយនៅថ្ងៃទី២៤ ខែមីនា ក្រុមអាសុីអឺរ៉ុបយូណាយធីតបានបំបាក់ក្រុមភ្នំពេញក្រោនវិញនៅកីឡដ្ឋាន RSN ក្នុងលទ្ធផល ៤-៣ ៕

សម្រាប់ការប្រកួតទាំងបីសូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

ជំនួបមិត្តភាពរវាងក្រុមអាសុីអឺរ៉ុបយូណាយធីត និងក្រុមភ្នំពេញក្រោន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨

ជំនួបមិត្តភាពរវាងភ្នំពេញក្រោន និងក្រុមអាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨

ជំនួបមិត្តភាពរវាងភ្នំពេញក្រោន និងក្រុមអាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨

មតិយោបល់


អត្ថបទផ្សេងៗ