ស្ថិតិនៃការប្រកួត៣លើកចុងក្រោយរបស់ក្រុមភ្នំពេញក្រោន និងក្រុមអង្គរថៃហ្គ័រ មុនជួបគ្នាថ្ងៃសៅរ៍នេះ

June 21, 2018 - 11:02 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះការប្រកួតរវាងក្រុមភ្នំពេញក្រោន ជាមួយក្រុមអង្គរថៃហ្គ័រ នឹងប្រារព្ធធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប សម្រាប់សប្តាហ៍ទី១១ នៃលីគកំពូលកម្ពុជា ។ ស្ថិតិបីប្រកួតចុងក្រោយនៃការប្រកួតជាផ្លូវការរបស់ក្រុមភ្នំពេញក្រោនមានដូចជា៖ នៅសប្តាហ៍ទី៨ ក្រុមវេស្ទើន ០-១ ក្រុមភ្នំពេញក្រោន, សប្តាហ៍ទី៩ ក្រុមភ្នំពេញក្រោន ២-៣ ក្រុមបឹងកេត, និងនៅសប្តាហ៍ទី១០ ក្រុមភ្នំពេញក្រោន ០-០ ក្រុមអគ្គិសនីកម្ពុជា ។

បើយើងមកមើលលើការប្រកួតរបស់ក្រុមអង្គរថៃហ្គ័រវិញមានដូចជា៖ សប្តាហ៍ទី៨ ក្រុមបឹងកេត ៤-០ ក្រុមអង្គរថៃហ្គ័រ, សប្តាហ៍ទី៩ ក្រុមអង្គរថៃហ្គ័រ ០-០ ក្រុមសូលទីឡូ និងចុងក្រោយនៅសប្តាហ៍ទី១០ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ ក្រុមអង្គរថៃហ្គ័រ ។

គួរបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោនឈរលេខរៀងទី៧ មាន១៥ពិន្ទុ ចំនែកឯក្រុមអង្គរថៃហ្គ័រវិញឈរលេងរៀងទី៨ មាន១១ពិន្ទុ លើតារាងនៃលីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ