ភ្នំពេញក្រោនស្វាគមន៍វេស្ទើនចុងសប្តាហ៍នេះជាជំនួបចុងក្រោយលើទឹកដី RSN

September 20, 2018 - 11:41 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ធ្វើការប្រកួតជាមួយក្រុមវេស្ទើនភ្នំពេញនៅថ្ងៃអាទិត្យ ទី២៣ វេលាម៉ោង៦:០០ ខាងមុខនេះ ។ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានដល់សប្តាហ៍ទី២១ ហើយនេះគឺជាការប្រកួតក្នុងដីលើកចុងក្រោយរបស់ក្រុមភ្នំពេញក្រោន ដូច្នេះសូមបងប្អូនចូលរួមទស្សនា ក៏ដូចជាគាំទ្រការប្រកួតនេះឲ្យបានច្រើនកុះករ ។

សូមបញ្ជាក់ដែរថាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមវេស្ទើនភ្នំពេញកាលពីជើងទីមួយក្នុងគឺក្រុមភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ១-០ នៅក្នុងដីក្រុមវេស្ទើនផ្ទាល់តែម្តង ៕

មតិយោបល់


អត្ថបទផ្សេងៗ