មកស្តាប់ចំណាប់អារម្មណ៍របស់ Shuhei Mitsuhashi ក្រោយពីបានចូលរួមជាមួយភ្នំពេញក្រោន

March 7, 2019 - 11:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករដែលធ្លាប់មានបទពីសោធន៍លេងនៅលីគទីបីប្រទេសជប៉ុន Shuhei Mitsuhashi បានបង្ហាញចំណាប់អារម្មណ៍ និងក្តីរំពឹងខ្ពស់មកលើក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមជាមួយក្លឹបធំមួយនៅកម្ពុជា នៅទីនេះមានរចនាសម្ព័ន្ធល្អ ហើយខ្ញុំយល់ថាយើងនឹងទទួលបានលទ្ធផលល្អផងដែរ សម្រាប់ការប្រកួតនៅពេលលីគមកដល់ » ។

កីឡាករដែលលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំធ្លាប់ដឹងថាភ្នំពេញក្រោនមានអ្នកគាំទ្រច្រើន ហើយខ្ញុំសង្ឃឹមថាពួកគេនឹងគាំទ្រពួកយើងនៅក្នុងផ្ទះ និងការប្រកួតក្រៅដី ហើយខ្ញុំក៏ប្តេជ្ញាដែរថានឹងធ្វើឲ្យបានល្អដើម្បីអ្នកទាំងអស់គ្នា » ។

សូមបញ្ជាក់ថាកីឡាករ Shuhei Mitsuhashi ជាកីឡាករជនជាតិជប៉ុន ដែលចាប់ផ្តើមលេងបាល់នៅអាយុ១២ឆ្នាំ រូបគេធ្លាប់មានបទពិសោធន៍មួយចំនួននៅប្រទេសជប៉ុន ហើយនេះជាលើកទីមួយហើយដែលរូបគេបានបង្ហាញសមត្ថភាពរបស់នៅក្រៅប្រទេស ៕

មតិយោបល់


អត្ថបទផ្សេងៗ