ប្រវត្តិរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

April 2, 2018 - 1:21 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតឡើងនៅឆ្នាំ២០០១ ពោលគឺបានមួយឆ្នាំបន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំលីគកំពូលរបស់ខ្លួនសារជាថ្មីម្តងទៀត ។ ឈ្មោះដំបូងរបស់ក្លឹបគឺ Samart United ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនទំនាក់ទំនង Samart ។ នៅឆ្នាំ២០០២ ជាឆ្នាំដំបូងដែលក្លឹបរបស់បានឈ្នះពានរង្វាន់ក្នុងក្របខ័ណ្ឌលីគកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយរបស់ក្លឹប ។ ដោយសារតែមានការផ្លាស់ដៃគូរសហការឧបត្ថម្ភក្លឹបបានប្តូរឈ្មោះនៅឆ្នាំ២០០៥ ពី Samart United ទៅជា Hello United ។ បន្តទៅបានរយៈពេលមួយឆ្នាំ ពោលគឺនៅរដូវកាលឆ្នាំ២០០៦ ក្លឹបបានផ្លាស់ប្តូរឈ្មោះជាថ្មីម្តងទៀតទៅជា Phnom Penh United ក្នុងគោលបំណងជាក្លឹបមួយដែលតំណាងឲ្យរាជធានីភ្នំពេញ ។ នៅឆ្នាំ២០០៧ Phnom Penh United បានរួមរួបគ្នាជាមួយក្លឹប Khmer Empire ហើយបានសម្រេចកែប្រែឈ្មោះទៅជាក្លឹប Phnom Penh Empire ដោយបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទីបី ក្នុងពានរង្វាន់លីគកំពូល ។ 

មកដល់ឆ្នាំ២០០៨ ជាឆ្នាំដ៏ជោគជ័យមួយរបស់ក្លឹប ហើយក៏ជាប្រវត្តិសាស្រ្តថ្មីមួយដែលគេបានកត់ត្រាទុកក្នុងវិស័យបាល់ទាត់ប្រទេសកម្ពុជាផងដែរ ដោយ Phnom Penh Empire បានគ្រងជើងឯកពីរក្នុងឆ្នាំតែមួយគឺ ពានរង្វាន់លីគកំពូល និងពានរង្វាន់សម្តេចហ៊ុន សែន ។ បន្ទាប់ពីបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់បែបនេះ នៅចុងឆ្នាំដដែលនេះ ក្លឹបបានសម្រេចកែប្រែឈ្មោះជាលើកចុងក្រោយរបស់ខ្លួនទៅជាក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយឈ្មោះនៃគឺត្រូវបានកែប្រែបន្ទាប់ពីមានការឧបត្ថម្ភធំពីកាសុីណូក្រោន ។ នៅឆ្នាំ២០០៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោបបានបន្តឈ្នះពានរង្វាន់សម្តេចហ៊ុន សែន ជាលើកទីពីរ ពោលគឺ២ឆ្នាំជាប់គ្នាតែម្តង ។ 

លើសពីនេះទៅទៀតនោះក្នុងរយៈពេលពីរដូវកាលជាប់ៗគ្នា គឺនៅឆ្នាំ២០១០ និងឆ្នាំ២០១១ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានគ្រងដំណែងជើងឯកក្របខ័ណ្ឌមិត្តហ្វូនខេមបូឌាលីគដែលជាពានរង្វាន់នៃលីគកំពូលប្រចាំប្រទេសកម្ពុជា ។ បន្ទាប់ពីការខកខាតមិនបានគ្រងជើងឯកក្នុងរយៈពេលបីឆ្នាំរួចមក ភ្នំពេញក្រោនបានបន្តភាពខ្លាំងរបស់ខ្លួនសារជាថ្មីម្តងទៀត ដោយឈ្នះពានរង្វាន់លីគកំពូលប្រចាំប្រទេសក្នុងរយៈពេលពីររដូវកាលជាប់គ្នាគឺ រដូវកាល២០១៤ និង រដូវកាល២០១៥ ដូច្នេះសរុបមកក្លឹបបាល់ទាត់ភ្នំពេញក្រោនជាក្លឹបដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ដោយបានគ្រងដំណែងជើងឯកចំនួន៦លើកនៃពានរង្វាន់លីគកំពូលកម្ពុជា និងគ្រងដំណែងជើងឯក២លើកនៃពានរង្វាន់សម្តេចហ៊ុន សែន ។ 

ក្លឹបបាល់ទាត់ភ្នំពេញក្រោនជាក្លឹបបាល់ទាត់ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាលយុវជនរបស់ខ្លួនគ្រប់គ្រាន់ចាប់តាំងពីថ្នាលយុវជនអាយុក្រោម ១៣ឆ្នាំ ឡើងរហូតដល់ យុវជនអាយុក្រោម ១៩ឆ្នាំ និងបន្តដល់ក្រុមជម្រើសដំបូងប្រចាំក្លឹបរបស់ផ្ទាល់តែម្តង ។ យុវជនដែលធ្វើការហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានម្ចាស់ក្លឹបលោកឧកញ៉ា ឬទ្ធី សំណាង ផ្តល់ជូននូវការស្នាក់នៅ និង ការអប់រំដោយមិនគិតថ្លៃដល់ពួកគេ ។ ជាងនេះទៅទៀតភ្នំពេញក្រោនជាក្លឹបបាល់ទាត់ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ តួយ៉ាងដូចជា កីឡដ្ឋានដ៏ប្រណិត RSN បានសាងសង់ឡើងនៅឆ្នាំ ២០១៥ ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦០០០នាក់ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្លឹបមួយដ៏ធំក្នុងប្រទេសកម្ពុជារបស់យើង ដែលបានចូលរួមលើកស្ទួយ ក៏ដូចជាជំរុញឲ្យមានព្រឹត្តិការណ៍នានាទាក់ទងជាមួយនឹងវិស័យបាល់ទាត់ ទាំងផ្នែកបុរស និង នារី ៕

 

The History of Phnom Penh Crown Football Club

Phnom Penh Crown were founded in 2001 just one year after the Football Federation of Cambodia officially re-formed the Cambodian League. The club was formerly called Samart United sponsored by Samart, and in 2002 the club won their first Cambodian League title in the club’s history.

After getting a new main sponsor, the club changed their name from Samart United to Hello United in 2005 before changing to Phnom Penh United in 2006 to become the club that represented Phnom Penh.

In 2007, Phnom Penh United were merged with Khmer Empire and changed their name to Phnom Penh Empire, who finished third in the Cambodian League.

Phnom Penh Empire made history in Cambodian football as they became the only club to win two major trophies including Cambodian League title and Hun Sen Cup in the same season in 2008.

After winning double, the club changed their name to Phnom Penh Crown under main sponsor Crown Casino. In 2009, Phnom Penh Crown retained their Hun Sen Cup title.

The club went on to clinch the Cambodian League title twice in 2010 and 2011. After missing out on the Cambodian League title for three successive seasons, Phnom Penh Crown reached their peak again by lifting the Cambodian League trophy twice in a row back in 2014 and 2015 and became the club that won more league titles than any other Cambodian club.

Phnom Penh Crown are the leading professional club in Cambodia, founding youth teams at several ages from U13 to U19 and senior team. The academy players receive not only football training, but also free accommodation and education from Club President Rithy Samnang.

The Red Singha have great infrastructure including the RSN Stadium (6000 seats) with quality pitch that was built in 2015. The club have always played a big part in developing Cambodian football for both men and women’s teams.

មតិយោបល់