ប្រវត្តិនៃការជួបគ្នា ៣លើកចុងក្រោយ រវាងក្រុមភ្នំពេញក្រោន នឹងក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង

April 20, 2018 - 3:34 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី២២ ខាងមុខនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តស្វាយរៀង ដើម្បីធ្វើការប្រកួតជាមួយក្រុមជើងឯកនៃពានរង្វាន់សម្តេចហ៊ុន សែន ព្រះខ័នរាជ​ខេត្តស្វាយរៀងក្នុងព្រឹត្តិការណ៍នៃលីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី៥ ។ ប្រវត្តិនៃការជួបគ្នារបស់ក្រុមទាំងពីរក្នុងបីប្រកួតចុងក្រោយនាព្រឹត្តិការណ៍លីគកំពូលកម្ពុជាគឺនៅឆ្នាំ២០១៦  ក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង ៣-២ ក្រុមភ្នំពេញក្រោន នៅឆ្នាំ២០១៧ នាជើងទីមួយ ក្រុមភ្នំពេញក្រោន ០-១ ក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង និងជើងទីពីរ ក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង ១-២ ក្រុមភ្នំពេញក្រោន ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជំនួបចុងក្រោយនាឆ្នាំ២០១៧ កន្លងមកនេះ ក្រុមភ្នំពេញក្រោនបានបំបាក់ក្រុមព្រះខ័នរាជ​ស្វាយរៀងក្នុងដី ដែលបានធ្វើឲ្យអតីតគ្រូបង្វឹកលោក សំ វ៉ាន់ដេត មានការសោកស្តាយខ្លាំង ពោលគឺមិនអាចធ្វើឲ្យក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង ក្លាយជាក្រុមតំណាងប្រទេសកម្ពុជាទៅលេងពានរង្វាន់ Toyota Mekong Club Championship បាន ៕

ការប្រកួតរវាងក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅឆ្នាំ២០១៦ក្នុងព្រឹត្តិការណ៍លីគកំពូលជើងទីមួយ៖

ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង នៅឆ្នាំ២០១៧ក្នុងព្រឹត្តិការណ៍លីគកំពូលជើងទីមួយ៖

ការប្រកួតរវាងក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅឆ្នាំ២០១៧ក្នុងព្រឹត្តិការណ៍លីគកំពូលជើងទីពីរ៖

មតិយោបល់


អត្ថបទផ្សេងៗ