តស់! មើលប្រវត្តិត្រួសៗរបស់ភ្នំពេញក្រោនក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចហ៊ុន សែន

July 10, 2018 - 2:39 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ពានរង្វាន់សម្តេចហ៊ុន សែនឆ្នាំ២០១៨ ថ្នាក់ជាតិនឹងប្រារព្ធធ្វើឡើងនាថ្ងៃពុធស្អែកនេះ ដោយក្រុមភ្នំពេញក្រោននឹងត្រូវប្រកួតដំបូងជាមួយក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជានាវេលាម៉ោង ៣.៣០ ។ ឥឡូវនេះយើងខ្ញុំសូមនាំមកជូនលោកអ្នកនូវប្រវត្តិខ្លះៗរបស់ក្លឹបភ្នំពេញក្រោនទាក់ទងនឹងការចូលរួមក្នុងព្រឹត្តិការណ៍នេះដែលមានដូចជាតទៅ៖

នៅក្នុងការប្រកួតដែលមានតែវត្តមានកីឡាករកម្ពុជានេះ ក្រុមភ្នំពេញក្រោន ធ្លាប់គ្រងតំណែងជើងឯកបាន ២សម័យកាលគឺនៅឆ្នាំ២០០៨ នឹងឆ្នាំ២០០៩ ពោលគឺពីរឆ្នាំជាប់ៗគ្នាតែម្តង ប៉ុន្តែក្នុងឆ្នាំ២០១០ ក្រុមភ្នំពេញក្រោនបានត្រឹមជាជើងឯករង ក្រោយប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣-២ រួចមក ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រុមភ្នំពេញក្រោនបានបន្តឈរតំណែងលេខបីរយៈពេលបីដងគឺនៅឆ្នាំ២០០៧, ២០១៣ និងចុងក្រោយកាលពីឆ្នាំ២០១៦ កន្លងទៅ ខណៈដែលកាលពីឆ្នាំ២០១៧ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ។

សម្រាប់ការប្រកួតក្នុងឆ្នាំនេះវិញ ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងដណ្តើមយកជើងឯកព្រោះក្លឹបយល់ឃើញថាក្លឹបមានកីឡាករខ្មែរល្អៗច្រើនដែលសុទ្ធតែជាធនធានដ៏ល្អ ៕

មតិយោបល់


អត្ថបទផ្សេងៗ