ទស្សនាការប្រកួតក្នុងជើងទីមួយរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង

August 4, 2018 - 11:56 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវមកពីខេត្តស្វាយរៀង នៅល្ងាចថ្ងៃនេះ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី១៦ ។ ក្នុងជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀងកាលពីជើងទីមួយនៅកីឡដ្ឋានខេត្តស្វាយរៀងនោះ គឺក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ៦-៣ ។ សូមបញ្ជាក់ផងដែរថា ចំពោះតារាងចំណាត់ថ្នាក់នៃពានរង្វាន់លីគកំពូលកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៧ មាន២១ពិន្ទុ ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀងឈរនៅចំណាត់ថ្នាក់លេខ៦ ដែលមាន២១ពិន្ទុដូចគ្នា ៕

ខាងក្រោមនេះគឺជាវីដេអូនៃការប្រកួតរវាងក្រុមទាំងពីរកាលពីជើងទីមួយ៖

មតិយោបល់


អត្ថបទផ្សេងៗ