សំបុត្រការប្រកួត The Cambodian Classic Match មានលក់នៅថ្ងៃនេះនៅទាំងពីរកីឡដ្ឋាន

October 15, 2020 - 12:00 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជំនូបដ៏ធំសម្រាប់លីគកំពូលកម្ពុជាដែលអ្នកគាំទ្របាល់ទាត់កម្ពុជាបានប្រដូចនឹងឈ្មោះថា The Cambodian Classic Match ចាប់ផ្តើមលក់សំបុត្រពីថ្ងៃនេះតទៅហើយ ។ សំបុត្រនៃការចូលរួមទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតគឺត្រូវបែងចែកការលក់នៅពីរកីឡដ្ឋានគឺកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ Smart RSN ចំនួន៤០០សំបុត្រ និងកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ចំនួន២០០សំបុត្រ ។ ការបែងចែកក្នុងការដាក់លក់ជាពីរបែបនេះគឺដើម្បីសម្រួលដល់អ្នកគាំទ្រនៃក្រុមទាំងពីរ ដើម្បីងាយស្រួលក្នុងការជាវសំបុត្រចូលរួមទស្សនាការប្រកួតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែតុលាខាងមុខនេះ ។

https://web.facebook.com/PhnomPenhCrownFC/posts/3823365431024286

គោលការណ៍មួយចំនួនក៏ត្រូវបានអនុវត្តន៍ក្នុងការទៅជាវសំបុត្រនៅទាំងពីរកីឡដ្ឋាននេះ៖

  • សំបុត្រមានតម្លៃ១០០០០រៀល
  • កីឡដ្ឋាន Smart RSN នឹងលក់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាចពីថ្ងៃនេះតទៅ
  • កីឡដ្ឋានខេមបូឌាអ៊ែវ៉េ នឹងលក់ចាប់ពីម៉ោង៣:៣០នាទីរសៀលនេះតទៅ
  • មនុស្សម្នាក់អាចទិញសំបុត្រលើសពីមួយបាន ប៉ុន្តែលោកអ្នកត្រូវភ្ជាប់ឯកសារមួយចំនួន ( អត្តសញ្ញាណបណ្ណ ឬកាតសិស្ស របស់អ្នកដែលផ្ញើរទិញ ) មកជាមួយដើម្បីធ្វើការចុះឈ្មោះ
  • លោកអ្នកត្រូវភ្ជាប់មកជាមួយនូវ កាតសម្គាល់ខ្លួនដូចជា អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ចំពោះសិស្សត្រូវភ្ជាប់ជាមួយកាតសិស្ស ឬនិស្សិត
  • លោកអ្នកត្រូវប្រកាន់ខ្ជាប់វិធានការណ៍អនាម័យ ដោយ ពាក់ម៉ាស់ និងរក្សាគម្លាត ពេលមកទិញសំបុត្រ និងមកទស្សនាការប្រកួត

អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកគាំទ្រការប្រកួត The Cambodian Classic Match នៃក្រុមទាំងពីរអាចអញ្ជើញជាវសំបុត្រតាមពេលវេលា និងទីកន្លែងដែលបានរៀបចំជូនខាងលើឲ្យបានរួសរាន់ ៕

មតិយោបល់


អត្ថបទផ្សេងៗ