The Cambodian Classic Match គឺជាការប្រកួតចុងក្រោយគេបង្អស់នៃលីគកំពូលកម្ពុជានៅឆ្នាំនេះ

September 26, 2018 - 12:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិចដើម្បីធ្វើការប្រកួតជាលើកចុងក្រោយក្នុងពានរង្វាន់លីគកំពូលកម្ពុជានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះជាមួយក្រុមបឹងកេត ។ វាជាការប្រកួតដែលបងប្អូនអ្នកនិយមស្នេហាវិស័យបាល់ទាត់នៅកម្ពុជាទន្ទឹងរងចាំទស្សនា និងបានប្រសិទ្ធិនាមការប្រកួតនោះថាជាគូប្រកួតជក់ចិត្តជាងគេក្នុងពានរង្វាន់លីគកំពូលកម្ពុជា The Cambodian Classic Match ។

គួររំលឹកថាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតកាលពីជើងទីមួយនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានចាញ់ក្នុងលទ្ធផល ៣-២ ហើយវាក៏ជាការប្រកួតដែលមានអ្នកគាំទ្រទៅចូលរួមទស្សនាច្រើនផងដែរ ។

សូមបញ្ជាក់ថាថ្វីត្បិតតែក្រុមទាំងពីរអស់ឱកាសក្នុងការប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជាពិតមែន តែយើងរំពឹកថាអ្នកគាំទ្រទាំងអស់នឹងចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករនៃក្លឹបទាំងពីរ ៕

មតិយោបល់


អត្ថបទផ្សេងៗ