មកមើលប្រវត្តិខ្សែបម្រើប្រយុទ្ធថ្មីរបស់ភ្នំពេញក្រោន Paulo Victor Costa Soares

December 5, 2018 - 6:19 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងចំណោមកីឡាករថ្មីពីររូបដែលបានចុះកុងត្រាជាកីឡាករបរទេសថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Paulo Victor Costa Soares ក៏ជាកីឡាករមួយរូបដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍លើវត្តមានរបស់គេ ។

កីឡាករ Paulo Victor កើតនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ១៩៩៤ នៅទីក្រុង São Luís នៃប្រទេសប្រេស៊ីល លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់គេដំបូងនៅប្រទេសកំណើតផងដែរ ដោយលេងឲ្យក្លឹប Atlético Sorocaba នាឆ្នាំ២០១៣ នៅឆ្នាំ២០១៤ លេងនៅក្លឹប América-RN ហើយបន្តទៅលេងនៅក្លឹប Goyang Zaicro របស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១៦ និងថ្មីៗនេះរូបគេក៏ត្រលប់ទៅលេងនៅប្រទេសប្រេស៊ីលវិញគឺក្លឹប Nacional Atl. Muriaé ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានការរំពឹងយ៉ាងមុតមាំថា Paulo Victor នឹងរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុមដទៃ ដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យ ក្នុងរដូវកាលថ្មី នាពេលខាងមុខ ។

មតិយោបល់


អត្ថបទផ្សេងៗ