ប្រវត្តិត្រួសៗរបស់គ្រូបង្វឹកថ្មី Leonardo Vitorino

October 25, 2018 - 7:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោក Leonardo Vitorino ។

គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះមានប្រវតិ្តជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦ – ២០១៧ ខណៈដែលក្លឹបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវកាលពីឆ្នាំ២០១៦ផងដែរ ។

លោកគ្រូបង្វឹក Leonardo Vitorino ជាគ្រូបង្វឹកដែលទទួលបានសញ្ញាបត្រ AFC និងមានបទពិសោធន៍ជាមួយវិស័យកីឡាបាល់ទាត់រយៈពេលជាង២៥ឆ្នាំដែលធ្លាប់ដឹកនាំក្លឹប៖ Ceara Sporting Club នៅឆ្នាំ២០១៨ ជម្រើសជាតិកម្ពុជាឆ្នាំ២០១៧ Lanexang United ឆ្នាំ២០១៦ Buriram United ឆ្នាំ២០១៤ – ២០១៦ El Jaish Sport Club ឆ្នាំ២០១២ – ២០១៣ Al Gharafa Sport Club ពីឆ្នាំ២០០៧ – ២០១២ America F.C ប្រទេសប្រេស៊ីល ឆ្នាំ២០០៧ United States of America Estrela do Norte F.C ឆ្នាំ២០០៥  Santos FC – Angola ឆ្នាំ២០០២ – ២០០៤ Trinidad e Tobago National Team and National Team U20 ឆ្នាំ២០០០ Botafogo F.R ពីឆ្នាំ១៩៩៨-២០០០ Zico Soccer Center-Parana ឆ្នាំ១៩៩៧ Cianorte Sport Club ឆ្នាំ១៩៩៦ USA National Team U17 ឆ្នាំ១៩៩៤ និង C.E Arraial Do Cabo នៅឆ្នាំ១៩៩៣ ។

យើងសង្ឃឹមថាវត្តមានគ្រូបង្វឹកថ្មីរូបនេះនឹងរួមចំនែកលើកស្ទួយវិស័យបាល់ទាត់ប្រទេសកម្ពុជា ក៏ដូចជាធ្វើឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោនទទួលបានជោគជ័យក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជានាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ