Sunny Jane អាចនឹងបង្ហាញវត្តមានជាមួយមិត្តរួមក្រុមក្នុងរយៈពេល ១ ឬ ២សប្តាហ៍ទៀត!

May 28, 2018 - 12:07 PM | អត្ថបទដោយ៖ មករា

បន្ទាប់ពីទទួលបានលទ្ធផលស្មើគ្នា ១-១ កាលពីយប់មិញក្នុងជំនួបជាមួយក្រុមអាសុីអឺរ៉ុបយូណាយធីតរួចមក កីឡាករសញ្ជាតិឡេសូតូ Sunny Jane បានលើកឡើងថា រូបគេពិតមានភាពសោកស្តាយដែលមិនអាចចូលរួមជួយក្រុមបានដោយសារតែកំពុងញាុំញីដោយរបួសក្នុងអំឡុងពេលហ្វឹកហាត់  ។ យ៉ាងណាក៏ដោយ រូបគេមានជំនឿចិត្តថា របួសនេះនឹងអាចជាសះស្បើយក្នុងពេលឆាប់ៗនេះដើម្បីអាចវិលចូលទីលានសារជាថ្មី ។

ជាមួយគ្នានេះដែរ លោក Sean ដែលជាគ្រូបង្វឹកក៏បានអះអាងដែរថា កីឡាកររូបនេះអាចនឹងត្រូវការពេលវេលា ១ ឬ ២សប្តាហ៍ទៀតដើម្បីអាចសះស្បើយពីរបួស ព្រោះតែនេះជារបួសបន្តិចបន្តួចដោយមិនបង្កឱ្យមានភាពធ្ងន់ធ្ងរនោះទេ យ៉ាងណាក៏ដោយគេត្រូវឆ្លងកាត់ការព្យាបាល និងថែទាំឱ្យបានត្រឹមត្រូវ ។ គ្រូបង្គោលក្លឹបក៏មានក្តីសង្ឃឹមដែរថា កីឡាកររូបនេះនឹងអាចវិលមកចូលរួមជាមួយមិត្តរួមក្រុមដើម្បប្រជែងយកពិន្ទុក្នុងការប្រកួតជាបន្តបន្ទាប់ខាងមុខ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ