ព័ត៌មានក្រុម៖ ប្រាក់ ធីវ៉ា ត្រលប់មកហ្វឹកហាត់ពេញលេញ ស្របពេល បុរីស កំពុង Rehab

February 4, 2020 - 8:52 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នៅខ្វះត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះ! លីគកំពូលកម្ពុជា នឹងធ្វើការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០ ខណៈក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានត្រៀមខ្លួនរួចរាល់ជាមួយការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ជាហេតុនាំឲ្យបង្សល់នូវកីឡាកររបួសមួយចំនួនមានដូចជា ប្រាក់ ធីវ៉ា, កុក បុរីស, ម៉ៅ ពិសិដ្ឋ និង Paulo Victor។

យ៉ាងណាខាងក្រោមនេះជាបច្ចុប្បន្នភាពរបស់កីឡាករទាំង៤រូប៖

ប្រាក់ ធីវ៉ា

ពេលនេះបានវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមយ៉ាងពេញលេច ក្រោយកើតជំងឺអ៊ុតស្វាយ និងខកខានការប្រកួត Leo Pre-season Cup 2020 នៅប្រទេសថៃ។

កុក បូរីស

បញ្ហារបួសលើស្នងជើងប៉ះពាល់ដល់សរសៃ និងហើមឆ្អឹង នៅតែបន្តធ្វើស្តារនីតិសម្បទា (Rehabilition) បន្ទាប់ពីរងរបួសអំឡុងការប្រកួតជាមួយ Kedah FA ខណៈនឹងអាចវិលត្រលប់ចូលហ្វឹកហាត់នាដើមខែកុម្ភៈ។

Paulo Victor

នៅតែបន្តសម្រាកព្យាបាល ខណៈអាចនឹងត្រលប់មកចូលរួមការហ្វឹកហាត់ជាមួយក្រុមនារយៈពេល៥ ទៅ ១០ ថ្ងៃ បន្ទាប់ពីបានរងបញ្ហារបួសកជើងខាងស្តាំក្នុងជំនួបជាមួយ Chiangrai United នាចុងវគ្គទី១ និងត្រូវបង្ខំឲ្យផ្លាស់ប្តូរនៅវគ្គទី២។

ម៉ៅ ពិសិដ្ឋ

នៅតែបន្តសម្រាកព្យាបាល បន្ទាប់ពីមានបញ្ហារបួសកជើងខាងឆ្វេង ក្រោយក្រឡាច់អំឡុងពេលការប្រកួតជាមួយ Chiangrai United។

 

មតិយោបល់


អត្ថបទផ្សេងៗ