បច្ចុប្បន្នភាពអំពីព័ត៌មានក្រុម និងរបួសរបស់កីឡាករ Paulo Vitor និងម៉ៅ ពិសិដ្ឋ

January 27, 2020 - 2:14 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ការប្រកួតនៅក្នុងពានរង្វាន់ Leo Pre-season Cup 2020 ដោយលទ្ធផលបរាជ័យ ១ទល់០ Chiangrai United។ ក្នុងនោះក៏នឹងបន្តដំណើរធ្វើការប្រកួតមិត្តភាពអន្តរជាតិ Chiang Rai City Football Club នារសៀលវេលាម៉ោង៣និង៣០នាទីនេះ។

យ៉ាងណានៅក្នុងប្រកួតដ៏ស្វិតស្វែងរវាង ភ្នំពេញក្រោន និង Chiangrai United កីឡាករ Paulo Victor និង ម៉ៅ​ ពិសិដ្ឋ បានទទួលបញ្ហារងរបួស ស្របពេល បូរីស និងធីវ៉ា មិនបានទៅចូលរួមដំណើរជាមួយក្រុមដោយសារបញ្ហារបួស និងជម្ងឺ។

Paulo Victor

បានរងបញ្ហារបួសកជើងខាងស្តាំក្នុងជំនួបជាមួយ Chiangrai United នាចុងវគ្គទី១ និងត្រូវបង្ខំឲ្យផ្លាស់ប្តូរនៅវគ្គទី២ ខណៈពុំទាន់មានព័ត៌មានច្បាស់ការអំពីការសម្រាក និងអាចវិលត្រលប់ចូលទីលានហ្វឹកហាត់ដោយត្រូវការត្រួតពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់ក្លឹបផ្ទាល់ទៅលើសរសៃ ក្រោយរួចផុតពីការស្រាំង និងបាក់ឆ្អឺង។

ម៉ៅ ពិសិដ្ឋ

បញ្ហារបួសកជើងខាងឆ្វេង ក្រោយក្រឡាច់អំឡុងពេលព្យាយាមរារាំងបាល់របស់ខ្សែប្រយុទ្ធ Chiangrai United ខណៈពុំទាន់មានព័ត៌មានច្បាស់ការអំពីការសម្រាក និងអាចវិលត្រលប់ចូលទីលានហ្វឹកហាត់ដោយត្រូវការត្រួតពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់ក្លឹបផ្ទាល់ទៅលើសរសៃ ក្រោយរួចផុតពីការស្រាំង និងបាក់ឆ្អឺង។

កុក បូរីស

មានបញ្ហារបួសលើស្នងជើងប៉ះពាល់ដល់សរសៃ និងហើមឆ្អឹង ក្នុងអំឡុងការប្រកួតជាមួយ Kedah FA ខណៈនឹងអាចវិលត្រលប់ចូលហ្វឹកហាត់នាដើមខែកុម្ភៈ។

ប្រាក់ ធីវ៉ា

ជំងឺអ៊ុតស្វាយ ស្របពេលអាចត្រលប់ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដើមខែកុម្ភៈ ដូចនឹងកីឡាករកុក បូរីសដែរ ។

មតិយោបល់


អត្ថបទផ្សេងៗ