Takaki Ose ចូលរួមជាមួយសីង្ហក្រហមភ្នំពេញក្រោន

December 25, 2020 - 9:15 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ក្លឹបបានសម្រេចចុះកិច្ចសន្យាថ្មីជាមួយខ្សែការពារសញ្ជាតិជប៉ុន Takaki Ose ។ កីឡាករ Takaki បានចាប់ផ្តើមជាមួយក្លឹបអាជីពនៅឆ្នាំ២០១៨ជាមួយក្លឹប Pietà Hotspurs F.C. លីគទីមួយរបស់ប្រទេស Malta និងនៅឆ្នាំ២០១៩ រូបគេបានចូលរួមជាមួយក្លឹប Ahli Sidab Club លីគទី២របស់ប្រទេស Oman ហើយក្នុងឆ្នាំដដែលគេក៏បានមកចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ។

ការចូលរួមរបស់ខ្សែការពារ វ័យ២៥ឆ្នាំរូបនេះនឹងជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុមសីង្ហក្រហមនារដូវកាលថ្មី ដែលត្រៀមនឹងចាប់ផ្តើមនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ