សួន នឿតបង្ហាញក្តីបារម្ភមួយចំនួនជុំវិញការប្រកួតជាមួយក្រុមគិរីវង់នៅថ្ងៃស្អែកនេះ

October 6, 2020 - 11:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់សម្តេចតេជោហ៊ុន សែនបានឈានមកវគ្គ៨ក្រុមចុងក្រោយ ដោយការប្រកួតជើងទី២នេះក្រុមភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកាន់ខេត្តតាកែវដើម្បីប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ ។ ការប្រកួតនាជើងទី១នៅកីឡដ្ឋាន Smart RSN គឺបានបញ្ចប់ទៅដោយក្រុមភ្នំពេញក្រោនយកឈ្នះលើក្រុមគិរីវង់ជាមួយលទ្ធផល២ទល់១ ។ ជុំវិញនឹងការប្រកួតនៅថ្ងៃស្អែកកីឡាករ សួន នឿតបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ « សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ខ្ញុំគិតថាវាអាចជាការប្រកួតលំបាកមួយព្រោះយើងលេងក្រៅដី ដែលទីលានមានការពិបាកនៅទីនោះ ប៉ុន្តែពួកយើងតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការប្រកួតនេះ » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « កីឡាករសំខាន់ៗរបស់យើងមួយចំនួនមានបញ្ហារបួស អញ្ចឹងវាក៏ជាបញ្ហាមួយដែរ តែខ្ញុំនៅតែជឿជាក់ថាក្រុមយើងអាចធ្វើបានល្អដើម្បីឈានទៅវគ្គបន្តទៀត » ៕

មតិយោបល់


អត្ថបទផ្សេងៗ