សួន នឿត ត្រូវសម្រាកពីទីលានរយៈពេលយូរក្រោយរងរបួសធ្ងន់ធ្ងរនាពេលហ្វឹកហាត់

May 14, 2019 - 8:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ សួន នឿត ដែលលេងក្នុងតំណែងជាខ្សែការពារខាងស្តាំរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានរងរបួសធ្ងន់ធ្ងរត្រង់ជង្គង់ខាងស្តាំរបស់ខ្លួនកំឡុងពេលហ្វឹកហាត់ក្រោយការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុម ។ កីឡាករដែលបង្ហាញខ្លួនទើបតែមួយលើកប៉ុណ្ណោះសម្រាប់ការប្រកួតនៃលីគកំពូលកម្ពុជានាឆ្នាំនេះ បានរងរបួសស្រាំជង្គង់ខាងស្តាំ (ACL and Meniscus) ដែលតម្រូវឲ្យរូបគេធ្វើការវះកាត់ក្នុងៈពេលឆាប់ៗនេះ ដូច្នេះរូបគេអាចនឹងអវត្តមាននៅលើទីលានពីចន្លោះ៨ខែ ទៅមួយឆ្នាំ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករសួន នឿត ឲ្យធ្វើការវះកាត់ប្រកបដោយជោគជ័យ និងឆាប់ជាសះស្បើយ ដើម្បីត្រលប់មកទីលានសារជាថ្មីម្តងទៀត ដើម្បីបន្តជួយមិត្តរួមក្រុម និងក្លឹបឲ្យទទួលបានសម្មិទ្ធិផលថ្មីៗនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ