ខ្សែប្រយុទ្ធ Sunny យល់យ៉ាងណាចំពោះមិត្តរួមក្រុមមុនប្រកួតពានសម្តេចតេជោល្ងាចនេះ?

August 8, 2018 - 10:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមដែលធ្វើដំណើរមកពីខេត្តសៀមរាបអង្គរថាយហ្គឺរ នៅវេលាម៉ោង៦:៣០នាទីល្ងាចសម្រាប់ពានរង្វាន់សម្តេចតេជោហ៊ុន សែន ។ នេះក៏ជាការប្រកួតមួយដែលមិនមានកីឡាករបរទេសចូលរួមនោះទេ ពោលគឺជម្រើស ១១នាក់ដំបូងរបស់ក្រុមនីមួយៗគឺជាកីឡាករខ្មែរសុទ្ធតែម្តង ។

បើទោះបីជាកីឡាករបរទេសរបស់ក្រុមភ្នំពេញក្រោនមិនបានចូលរួមលេងក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធ Sunny Jane បានសម្តែងអារម្មណ៍រំភើបទៅកាន់មិត្តរួមក្រុមដែលបានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយនេះហើយរូបគេក៏មានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមរបស់ខ្លួននឹងឡើងទៅលេងដល់វគ្គផ្តាច់ព្រ័ត្រជាមិនខាន ។

ក្រោយការប្រកួតចប់ជាមួយក្រុមព្រះខ័នរាជស្វាយរៀងកាលពីសប្តាហ៍មុនកីឡាករ Sunny បានលើកឡើងថា៖ «ខ្ញុំគិតថាយើងមានកីឡាករក្មេងៗដែលល្អ និងមានគុណភាពមួយវិញទៀតខ្ញុំក៏មានជំនឿចិត្តថាពួកគេនឹងធ្វើបានល្អហើយអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រទៀតផង» ។ ទន្ទឹមនឹងភាពជឿជាក់ទៅកាន់មិត្តរួមក្រុមរបស់ខ្លួន កីឡាកររូបនេះក៏បានសំណូមពរឲ្យអ្នកគាំទ្រទាំងអស់ចូលរួមទស្សនាការប្រកួត ព្រមទាំងផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករសម្រាប់ការប្រកួតនៅថ្ងៃនេះផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ