Sunny និយាយពាក្យប៉ុន្មានម៉ាត់នេះមុននឹងចាកចេញពីកម្ពុជាកាលចុងសប្តាហ៍មុន

August 27, 2018 - 11:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករសញ្ជាតិ ឡេសូតូ Tsotleho JANE ដែលមានឈ្មោះក្រៅថា Sunny ទើបតែបានសម្រេចចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីចុងសប្តាហ៍កន្លងផុតទៅ ដោយសារតែរូបគេមានកាតព្វកិច្ចត្រូវបំពេញជាមួយក្រុមជម្រើសជាតិនៅដើមខែកញ្ញា និងខែតុលាខាងមុខនេះ ។

មុនពេលចាកចេញពីប្រទេសកម្ពុជាកីឡាករ Sunny បានបង្ហាញអារម្មណ៍មួយចំនួនទៅកាន់មិត្តរួមក្រុមក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំសូមជូនពរដល់មិត្តរួមក្រុមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតដែលនូវសេសសល់នាពេលខាងមុខ ពួកគេពិតជាមិត្តរួមក្រុមដ៏អស្ចារ្យសម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំនៅកម្ពុជានេះជាមួយពួកគេ » ។

Sunny បានបញ្ជាក់ទៀតថា៖ « រយៈពេលកន្លងមកដែលខ្ញុំនៅប្រទេសកម្ពុជា ខ្ញុំមើលឃើញថា ប្រជាជនកម្ពុជាពិតជាមានភាពរួសរាយរាក់ទាក់ ចិត្តល្អ ហើយខ្ញុំខ្លួនឯងផ្ទាល់ពិតជាសប្បាយចិត្តណាស់ដែលរស់នៅទីនេះ ព្រោះខ្ញុំបានស្គាល់មិត្តភក្តិថ្មីៗដែលល្អ រៀនសូត្រអំពីប្រពៃណីវប្បធម៌កម្ពុជា ។ នេះវាមិនមែនជាពាក្យលាសម្រាប់ខ្ញុំនោះទេ ខ្ញុំនឹងមកទីនេះម្តងទៀត ព្រោះខ្ញុំមានមិត្តភក្តិច្រើនណាស់នៅទីនេះ ជាចុងក្រោយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀត » ៕

 

មតិយោបល់


អត្ថបទផ្សេងៗ