Sunny សម្រេចចែកផ្លូវគ្នាជាមួយភ្នំពេញក្រោនក្រោយរួមរស់ជាមួយក្លឹបរយៈពេល ៦ខែ

August 24, 2018 - 4:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាកីឡាករសញ្ជាតិ ឡេសូតូ Tsotleho JANE ដែលមានឈ្មោះក្រៅថា Sunny បានសម្រេចចែកផ្លូវគ្នាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយសារតែរូបគេមានកាតព្វកិច្ចត្រូវបំពេញជាមួយក្រុមជម្រើសជាតិនៅដើមខែកញ្ញា និងខែតុលាខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Sunny បានចូលរួមជាមួយភ្នំពេញក្រោនកាលពីដើមខែកុម្ភះ ដែលគេគឺជាចណែកមួយដ៏សំខាន់របស់ក្រុមក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជានាពេលកន្លងមក ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរកីឡាករសញ្ជាតិឡេសូតូរូបនេះទទួលបានជោគជ័យក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ក៏ដូចជាជោគជ័យក្នុងអាជីពរបស់ខ្លួននាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ