លោក ស៊ុំ វណ្ណា និយាយអំពីជំនួបស្មើគ្នា ០ទល់០ ជាមួយក្រុមការពារតំណែងជើងឯក

March 9, 2020 - 9:44 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ជាមួយលទ្ធផលស្មើគ្នា ០ទល់០ ជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN នារសៀលថ្ងៃអាទិត្យនេះដើម្បីរក្សាភាពមិនដែលចាញ់ក្នុងលីគកំពូលកម្ពុជា និងរក្សាតំណែងកំពូលតារាង។

បន្ទាប់ពីស្មើជាមួយក្រុមការពារតំណែងជើងឯកលោក ស៊ុំ វណ្ណា បានផ្តល់កិច្ចសម្ភាសន៍អំពីជំនួបក្រោយការប្រកួត ខណៈដែលរូបលោកបានគូសបញ្ជាក់ពីកលល្បិចក្រុម និងរបៀបដែលលោកគ្រោងបញ្ឈប់ក្រុមស្វាយរៀង។

*ចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ទទួលបានលទ្ធផលស្មើគ្នា ០ទល់០…

សម្រាប់ថ្ងៃនេះយើងដឹងមុនថាវាជាការប្រកួតដ៏តឹងតែងដោយសារក្រុមទាំងពីរត្រដំត្រសងគ្នានៅរដូវកាល២០២០នេះ ដោយពុំមាននរណាលើសពីណា ដោយសំខាន់ទៅលើទឹកចិត្តកីឡាករថាតើពួកគេលេងសាមគ្គីគ្នា រឺអត់។ ថាតើពួកគេយល់ពីស្ថានភាពបត់បែននៅក្នុងការប្រកួត រឺអត់។ ធាតុពិត ពេលខ្លះយើងមានចន្លោះប្រហោងដែរ នៅពេលយើងបង្កកំហុសគឺបង្កើតជាឱកាសឲ្យគូប្រកួតវាយបកយើងនាវគ្គទី១ (នៅតំបន់១១ម៉ែត្រដែល ប្រាក់ មុន្នីឧត្តម ទាត់បុករបារទី»។

*២០នាទីដំបូងគូប្រកួតបានគ្រប់គ្រងស្ថានភាពនៅលើទីលាន…

ជាក់ស្តែងនេះជាយុទ្ធសាស្ត្ររបស់គូប្រកួត ដោយព្យាយាមដាក់សម្ពាធ។ យុទ្ធសាស្ត្ររបស់ពួកគេគឺប្រែប្រួល៣ទៅ៤ដំណាក់កាល ដំណាក់កាលដំបូងគឺលេងខ្លាំងជាមួយយើងប្រហែលជា២០នាទី ដំណាក់កាលទី២ដែលនៅសល់២៥នាទីចុងក្រោយ ពួកគេលេងខ្សោយដើម្បីឲ្យយើងប្រយុទ្ធបង្កើតជាកំហុស និងវាយបកដែលមាន Private។ ហើយនេះក៏ពាក់ព័ន្ធជាមួយយុទ្ធសាស្ត្ររបស់ក្រុមយើង ដោយព្យាយាមការពារច្រើននៅ១០ និង១៥នាទី។

*កីឡាករ និងក្រុមទាំងមូលធ្វើតាមបានប៉ុន្មានភាគរយសម្រាប់យុទ្ធសាស្ត្រដែលបានដាក់…

សម្រាប់ថ្ងៃនេះ ពួកគេធ្វើបាន៧០ភាគរយ។ នូវចំណុចខ្វះខាត គឺពាក់ព័ន្ធជាមួយការបញ្ចប់ទី។ ការបញ្ចប់ទីរបស់យើងនៅតែមានកម្រិតទាក់ទងជាមួយពេលវេលា។

*វគ្គទី២ ក្រុមធ្វើបានល្អ និងត្រលប់មកគ្រប់គ្រងការប្រកួតវិញ…

ដោយសារយើងដឹង យើងបើកឲ្យពួកគេលេងវគ្គទី១ និងវគ្គទី២កម្លាំងគ្រប់គ្រាន់ហើយ ប៉ុន្តែពួកគេត្រូវលេង AFC Cup និងត្រូវលេងក្រោមកម្តៅថ្ងៃនៃការប្រកួត ដូច្នេះមិនអាចស៊ាំបានយ៉ាងរហ័សត្រឹមរយៈពេល១សប្តាហ៍។ យើងបើកឲ្យពួកគេលេងនា២០នាទីដំបូង បន្ទាប់មកយើងបានប្រែប្រួលជាមួយយុទ្ធសាស្ត្រការពារ និងវាយបក។ បើសិនជាយើងបញ្ចប់ទីបានត្រឹម១គ្រាប់ គឺប្រកួតនេះយើងប្រាកដជាឈ្នះតែម្តង៕

មតិយោបល់


អត្ថបទផ្សេងៗ