លោកគ្រូ ស៊ុំ វណ្ណា មានការត្រៀមខ្លួនម្តេចខ្លះសម្រាប់ការប្រកួតស្អែកនេះ

May 31, 2019 - 1:58 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ចំពោះការប្រកួតជាមួយក្រុមក្រសួងការពារជាតិ ដែលនឹងធ្វើឡើងនាថ្ងៃសៅរ៍ ស្អែកនេះលោកគ្រូបង្វឹកបណ្តោះអាសន្ន ស៊ុំ វណ្ណាបានយល់ថា វាជាការប្រកួតធំមួយសម្រាប់ក្រុមទាំងពីរ ព្រោះត្រូវការជ័យជម្នះរៀងៗខ្លួន ។ លោកគ្រូបានលើកឡើងថា៖ « យើងនឹងរៀបចំឲ្យបានល្អបន្ថែមទៀតនៅពេលប៉ះជាមួយក្រុមក្រសួងការពារជាតិ ព្រោះពួកគេជាក្រុមមួយដែលល្អ ស្ថិតក្នុងចំណាត់ថ្នាក់ល្អក្នុង MCL មួយវិញទៀតកីឡាកររបស់គាត់សុទ្ធតែល្អ និងមានបទពិសោធន៍ច្រើនទាំងលីគ ក៏ដូចជាជម្រើសជាតិ » ។

ចំពោះចំនុចខ្លាំងរបស់ក្រសួងការពារជាតិលោកគ្រូបានបញ្ជាក់ថា៖ « ការពារជាតិគឺលេងល្អត្រង់ការសហការគ្នាជាក្រុមនៅតំបន់កណ្តាល ហើយគាត់លេងនៅតំបន់សងខាងនិងព្យាយាមទាត់បញ្ចូលទៅតំបន់ប្រយុទ្ធ ហើយពួកគាត់មានការបញ្ចប់ទីល្អដោយប្រើក្បាលច្រើន ព្រោះពួកគាត់មានកីឡាករដែលមានកម្ពស់ខ្ពស់ » ។

គួររំលឹកផងដែរថាការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាច ដូច្នេះសូមអ្នកគាំទ្រនៃក្រុមទាំងពីរចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ