ចំណាប់អារម្មណ៍របស់លោកគ្រូ ស៊ុំ វណ្ណា សម្រាប់ការប្រកួតជាមួយក្រុមអង្គរថាយហ្គឺ

June 20, 2019 - 2:27 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងជំនួបជាមួយក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺ លោកគ្រូស៊ុំ វណ្ណាដែលជាគ្រូបង្វឹកបណ្តោះអាសន្នក្លឹបបាល់ទាត់ភ្នំពេញក្រោន បានយល់វាគឺជាការប្រកួតមួយដែលសំខាន់ ព្រោះក្រុមអង្គរថាយហ្គឺជាក្រុមមួយដែលកំពុងតែឡើងជើង ។ លោកគ្រូបង្វឹករូបនេះបាននិយាយថា៖ « ក្រុមរបស់គេកំពុងតែឡើងជើង និងលេងបានល្អ ហើយពួកគេមានខ្សែប្រយុទ្ធបរទេសដែលល្អ ដូច្នេះពួកយើងត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ការប្រកួតសំខាន់នេះ » ។

ជុំវិញនឹងការរៀបចំក្រុមសម្រាប់ការប្រកួតនាថ្ងៃសៅរ៍នេះលោកគ្រូបានបញ្ជាក់ថា៖ « យើងកំពុងតែមានការរៀបចំល្អ ព្រោះកីឡាករយើងម្នាក់ៗមានការប្រឹងប្រែងសម្រាប់ការប្រកួត ហើយយើងក៏ពុំមានកីឡាករណាម្នាក់ដែលមានរបួសដែរ ដូច្នេះយើងនឹងធ្វើឲ្យអ្នកគាំទ្ររបស់យើងពេញចិត្តជាមួយទម្រង់លេងរបស់យើង ដើម្បីយកឈ្នះការប្រកួតក្នុងដីនេះ » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោននឹងក្រុមអង្គរថាយហ្គឺគឺត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦:០០ ដូច្នេះអ្នកគាំទ្រទាំងអស់អាចអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ ៕

មតិយោបល់


អត្ថបទផ្សេងៗ