លោក ស៊ុំ​ វណ្ណា រីករាយសម្រាប់១ពិន្ទុ ក្នុងជំនួបជាមួយ អង្គរថាយហ្គឺរ

October 28, 2019 - 4:45 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា រីករាយជាមួយការស្មើពេលជួប អង្គរថាយហ្គឺរ ស្របពេល ភ្នំពេញក្រោន តាមពីក្រោយរហូតទទួលបានលទ្ធផល២ទលល់២ នៅលើកីឡដ្ឋាន សៀមរាប ក្នុងសប្តាហ៍ទី២៥ នៃលីគកំពូលកម្ពុជារដូវកាល២០១៩។

អង្គរថាយហ្គឺរ បានធ្វើការអ្នកនាំមុខដោយកីឡាករ Okereke Timithy និង Fernando Torres ត្រឹមរយៈពេល១៥នាទីដំបូង។

Dzama Bata ដែលបានធ្វើការផ្លាស់ប្តូរនៅដើមវគ្គទី១ អាចរកគ្រាប់បាល់តាមពីក្រោយឲ្យ ភ្នំពេញក្រោន ចំនួន២គ្រាប់ នៅចុងវគ្គទី២ នាទី៨៧ និង៩០។

លោក ស៊ុំ វណ្ណា បានពោលយ៉ាងដូច្នេះ៖ «វាជាលទ្ធផលដ៏ល្អមួយ ព្រោះយើងលេងនៅក្នុងទឹកដីរបស់យើងយកឈ្នះ១ទល់០ និងលេងនៅទឹកដីរបស់ពួកគេទទួលបានលទ្ធផលស្មើ។ យើងស្មើ អង្គរថាយហ្គឺរ ជាក្លិបខ្លាំងមួយនៅក្នុងលីគកំពូលកម្ពុជារដូវកាល២០១៩»។

«យើងធ្វើបានល្អ ប៉ុន្តែមានការខុស និងចន្លោះខ្វះខាតមួយចំនួនទៅលើប្រព័ន្ធលេង។ យើងមានភាពលំបាកក្នុងវគ្គទី១ និងនាំទៅរកការរបូតគ្រាប់បាល់២ ធ្វើឲ្យអង្គរថាយហ្គឺរនាំមុខ»។

«នៅរយៈពេល២០នាទីចុងក្រោយ យើងបានធ្វើការផ្លាស់ប្តូរប្រព័ន្ធលេង និងប្រើប្រាស់គម្រោង C នាំឲ្យមានគ្រាប់២មកវិញធ្វើបានដោយកីឡាករ Bata ដូចជាអ្វីយើងបានរំពឹង»៕

មតិយោបល់


អត្ថបទផ្សេងៗ