អបអរសាទរ! លោក ស៊ុំ វណ្ណា ជាប់វគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត A License

October 17, 2019 - 10:54 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រលងជាប់វគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត A License (AFC A Certificate Coaching Course)។

វគ្គសិក្សាខាងលើបានបែងចែកជា២ ដោយលើកទី១ ចាប់ពីថ្ងៃទី ១៨ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨ និងលើកទី២ ចាប់ពីថ្ងៃទី ១៥ ដល់ ២៧ ខែមិនា ឆ្នាំ២០១៩។

ជាមួយគ្នានោះកញ្ញា ម៉ៅ សាវិន គ្រូបង្វឹកក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ភ្នំពេញក្រោន ក៏ប្រលងជាប់វគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត A License (AFC A Certificate Coaching Course) ផងដែរ។

មតិយោបល់