សម្តីរបស់លោក ស៊ុំ វណ្ណា ជុំវិញការប្រកួតជាមួយក្រុមក្រសួងការពារជាតិថ្ងៃនេះ

August 28, 2019 - 11:27 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតជាមួយក្រុមក្រសួងការពារជាតិនៅថ្ងៃនេះគ្រូបង្វឹកបណ្តោះអាសន្នភ្នំពេញក្រោនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតនេះ ដោយលោកផ្តោតថាកូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ព្រោះវាជាការប្រកួតក្នុងដី ។ លោកគ្រូស៊ុំ វណ្ណាបាននិយាយថា៖​ « កាលពីការប្រកួតជើងទីមួយនៅដីក្រុមក្រសួងការពារជាតិយើងបានចាញ់គេជាមួយនឹងលទ្ធផល១-០ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយសម្រាប់ការប្រកួតនៅថ្ងៃនេះយើងត្រូវតែយកឈ្នះឲ្យបាន » ។

លោកគ្រូបានបន្ថែមទៀតថា៖ « កីឡាកររបស់យើងបានត្រៀមរួចរាល់ហើយ ពួកគេបានសម្រាកគ្រប់គ្រាន់ជាក់ស្តែងដូចការប្រកួតជាមួយក្រុមសូលទីឡូខ្ញុំបានទុកពេលឲ្យពួកគេសម្រាក ដើម្បីត្រៀមខ្លួននូវការប្រកួតថ្ងៃនេះ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើបានល្អ ដើម្បីអ្នកគាំទ្រ និងក្លឹបរបស់យើង » ។

គួររំលឹកផងដែរថាការប្រកួតជាមួយក្រុមជើងឯកពានរង្វាន់សម្តេចហ៊ុន សែនឆ្នាំ២០១៨នៅថ្ងៃនេះគឺធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាច អាស្រ័យនេះសូមបងប្អូនអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនចូលរួមទស្សនាឲ្យបានច្រើកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ