ការរំពឹងទុករបស់លោកគ្រូ ស៊ុំ វណ្ណាលើកីឡាករ Andrés Nieto

December 25, 2019 - 2:48 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចុះកិច្ចសន្យាជាមួយកីឡាករថ្មីសញ្ជាតិកូឡុំប៊ី Andrés Nieto ជុំវិញនឹងការចូលរួមរបស់កីឡាកររូបនេះ លោកគ្រូបង្វឹកស៊ុំ វណ្ណាបានបង្ហាញការយល់ឃើញមួយចំនួនយ៉ាងដូច្នេះថា៖ « Nieto គាត់បានមកចូលរួមជាមួយយើងតាមរយៈភ្នាក់ងាររបស់គាត់ ហើយគាត់បានមកធ្វើតេស្តជាមួយពួកយើងរយៈពេលជាង២សប្តាហ៍មកហើយ ខ្ញុំមើលឃើញថាឆ្លងកាត់ការប្រកួតមិត្តភាព២លើកកន្លងមក គាត់លេងមានភាពស៊ីចង្វាក់គ្នាជាមួយក្មេងៗរបស់យើងច្រើន ទាំងក្នុងនៅការប្រាស្រ័យទាក់ទងគ្នាក្រៅទីលានផងដែរ » ។

លោកគ្រូក៏បានបន្ថែមទៀតថា៖ « ខ្ញុំគិតថាគាត់នឹងឆាប់សម្របខ្លួនជាមួយអាកាសធាតុ ចំនីអាហារ ក៏ដូចជាការលេងជាមួយក្រុមរបស់យើងបានរហ័សមុនរដូវកាលថ្មីចាប់ផ្តើម ។ ហើយខ្ញុំរំពឹងថាគាត់គឺជាកីឡាករដែលឆ្នើមមួយរូបដែលជួយយើងឲ្យទទួលបានជោគជ័យក្នុងការប្រកួតនីមួយៗក្នុងលីគនាឆ្នាំ២០២០ខាងមុខនេះ » ។

 

សូមបញ្ជាក់ថា Andrés Nieto ជាកីឡាករជនជាតិកូឡុំប៊ីទីមួយហើយដែលមកចូលរួមលេងក្នុងលីគកំពូលកម្ពុជា ហើយយើងសង្ឃឹមថាវត្តមានរបស់គេនឹងជួយក្រុមបាល់ទាត់ភ្នំពេញក្រោនឲ្យបានលទ្ធផលល្អក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ