គ្រូបង្វឹកលោក ស៊ុំ វណ្ណា បង្ហាញចំណាប់អារម្មណ៍អំឡុងពេល Pre-season ជាង១ខែមកនេះ

January 16, 2020 - 12:48 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាប់ផ្តើមជំរុំហ្វឹកហាត់សម្រាប់ត្រៀមរដូវកាល២០២០ ចាប់តាំងពីខែធ្នូ មកម្ល៉េះ បើគិតមកទល់ពេលនេះមានរយៈពេល៦សប្តាហ៍។ ស្របពេលក្រុមទាំងមូលកំពុងមមាញឹកអំពីការហ្វឹកហាត់ស្វែងយល់ពីយុទ្ធសាស្ត្រថ្មីដើម្បីសម្របខ្លួនត្រៀមរដូវកាលថ្មីមកដល់ និងមានរួមបញ្ចូលការប្រកួតមិត្តភាព និងពានរង្វាន់ Smart RSN Cup 2020 និង LEO Pre-Season Cup 2020។

ឆ្លងកាត់ការហ្វឹកហាត់កន្លងមកក្រុមរបស់លោក ស៊ុំ វណ្ណា ឆ្លងកាត់ការប្រកួតចំនួន៥លើកកន្លងមក ៣ទល់១ អង្គរថាយហ្គឺរ, ២ទល់២ ក្រសួងការពារជាតិ, ២ទល់០ គិរីវង់សុខសែនជ័យ ខណៈក្នុងពានរង្វាន់ Smart RSN Cup 2020 យកឈ្នះ ២ទល់១ អង្គរថាយហ្គឺរ និងបរាជ័យ ២ទល់១ Kedah FA។

អំឡុងពេលសម្រាករដូវកាល ភ្នំពេញក្រោន ក៏នឹងចូលរួមពានរង្វាន់ Leo Pre-season Cup 2020 នាថ្ងៃទី២៥ ខែមករា ដោយរង់ចាំក្លឹប Chiangrai United, Changmai FC និង Chainat Hornbill FC។

ខណៈខាងក្រោមនេះជាចំណាប់អារម្មណ៍ទាំងមូលរបស់លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន៖

ចំណាប់អារម្មណ៍ចំពោះការហ្វឹកហាត់ក្នុងអំឡុងពេល Pre-Season ជាង១ខែមកនេះ…

«អំឡុងពេកសម្រាករដូវកាលនេះ (Pre-season) យើងបានត្រៀមខ្លួនច្រើនទៅលើកម្មវិធីកាយសម្បទា ច្រើនជាងយុទ្ធសាស្ត្រ និងក៏មានយល់ដឹងច្រើនពីអ្វីទៅជា Pre-season។ ប៉ុន្តែយើងក៏បានត្រៀមខ្លួនទាំងអស់លើកម្លាំងកាយ កម្លាំងចិត្ត និងយុទ្ធសាស្ត្រ មុនពេលរដូវកាលថ្មីមកដល់នាពេលខ្លីខាងមុខនេះ»។

ក្រុមទាំងមូលមានភាពមុតស្រួចយ៉ាងណាអំឡុងពេលកន្លងមកនេះ…

«ក្នុងអំឡុងស្ថានពេលនេះយើងមានទាន់បានលម្អិតអំពីយុទ្ធសាស្ត្រជ្រៅជ្រះនោះទេ ប៉ុន្តែយើងនូវរក្សាអ្វីធ្វើបានល្អកាលពីឆ្នាំមុន និងព្យាយាមធ្វើបន្ថែមទៀតចន្លោះសប្តាហ៍ទី៧ និងទី៨ នៃ Pre-season ដើម្បីឲ្យកីឡាករចាប់ផ្តើមយល់បានច្បាស់អំពីយុទ្ធសាស្ត្រសម្រាប់ប្រើនារដូវកាលនេះ»។

កីឡាករ និងក្រុមទាំងមូលមានភាពយល់យ៉ាងណាខ្លះសម្រាប់ទម្រង់លេង និងយុទ្ធសាស្ត្រថ្មីរបស់លោកគ្រូ…

«ទាំងកីឡាករ និងក្រុមទាំងមូល ពួកគេឆាប់យល់ពីអ្វីយើងចង់បានហើយចាប់ផ្តើមធ្វើវាក្នុងការហ្វឹកហាត់ដើម្បីស្វែងយល់កាន់តែច្បាស់ពីអ្វីយើងចង់បាន។ សំខាន់មូយទៀតនោះគឺការទំនាក់ទំនងគ្នារវាងគ្រូបង្វឹក, កីឡាករ និងក្រុមការងារ ទាំងនៅលើទីលាន និងក្រៅទីលាន។ គ្រូបង្វឹក និងកីឡាករ មានភាពស៊ីជម្រៅច្រើន ហើយយើងបន្ថែមជាងនេះទៀតនាពេល៤និង៥សប្តាហ៍ចុងក្រោយ»៕

មតិយោបល់


អត្ថបទផ្សេងៗ