ស៊ុំ​​ វណ្ណា៖​ «ជួបជាមួយគិរីវង្សមិនមែនជាការប្រកួតងាយស្រួលសម្រាប់​យើងឡើយ»

September 13, 2019 - 11:07 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន​ នឹងធ្វើការការប្រកួតជាមួយ​ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងសប្តាហ៍ទី២២ នៃលីគកំពូលកម្ពុជារដូវកាល២០១៩ ដោយនឹងធ្វើឡើងនៅកីឡដ្ឋាន​ គិរីវង់ នាថ្ងៃទី​អាទិត្យនេះ វេលាម៉ោង៣និង៣០នាទីរសៀល។ លោក ស៊ុំ វណ្ណា​ គ្រូបង្វឹកបណ្តោះអាសន្នក្លិបភ្នំពេញក្រោន​ ក៏បាននិយាយអំពីការបារម្ភជុំវិញដណ្តើមយក៣ពិន្ទុនាការប្រកួតនេះ ដោយលោកបានលើកឡើងថា៖ ​«ទីលានរបស់ពួកគេមិនងាយស្រួលក្នុងការលេង និងយកឈ្នះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏យើងត្រូវតែព្យាយាមយក៣ពិន្ទុឲ្យបានដែរ ព្រោះយើងមានគោលដៅមួយពិតប្រាកដសម្រាប់ក្រុម»។

យ៉ាងណាគ្រូបង្វឹកដដែលបន្ថែមថាការប្រកួតនេះគឺពិបាកក្នុងការយកពិន្ទុដោយសារបញ្ហាទីលានផងដែរ ដោយគាត់បានបន្ថែមទៀតថា៖ «នេះមិនមែនជាការប្រកួតងាយស្រួលសម្រាប់យើងក្នុងការលេង

ព្រោះ​​ពួកគេបានយកឈ្នះការប្រកួតដ៏អស្ចារ្យ ដោយបំបាក់ក្រុមជើងឯកឆ្នាំមុន(ណាហ្គាវើលដ៍)​​ ខណៈពួកគេកំពុងមានទម្រង់លេងល្អ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចសម្រាប់ការប្រកួតនេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ