ស៊ុំ វណ្ណា សរសើរកីឡាករក្មេងៗធ្វើបានល្អចំពោះការប្រកួតយប់មិញនេះ

May 27, 2019 - 10:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយការប្រកួតជាមួយក្រុមគិរីវង់ត្រូវបានបញ្ចប់ដោយលទ្ធផលយ៉ាងប្រផិតប្រផើយ ២-១ ពោលគឺក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះ ក្រុមភ្ញៀវនោះលោកគ្រូបង្វឹក ស៊ុំ វណ្ណា បានសរសើរពីសមត្ថភាពកីឡាករក្មេងៗដែលលេងនៅតំបន់ប្រយុទ្ធ ថាលេងបានល្អសម្រាប់ការប្រកួតនេះ ។ លោកគ្រូបង្វឹកបណ្តោះអាសន្នរូបនេះបានលើកឡើងថា៖ « យើងមានបញ្ហាក្នុងការបញ្ចប់ទីច្រើនសម្រាប់ការប្រកួតទាំងមុនៗ និងលើកនេះ ហើយវាមានកត្តាជាច្រើនរួមបញ្ចូលគ្នា ដូចជាខ្វះកីឡាករបរទេស ប៉ុន្តែយើងទុកចិត្តលើកីឡាករក្មេងៗរបស់យើង ព្រោះពួកគាត់មួយចំនួនអាចលេងលើស និងមានសមត្ថភាពល្អដូចកីឡាករបរទេសដែរ » ។

ពាក់ព័ន្ធទៅនឹងការប្រកួតជាមួយក្រុមគីរីវង់សុខសែនជ័យកាលពីម្សិលមិញនេះលោកគ្រូបានបញ្ជាក់ថា៖ « ខ្ញុំចង់ឲ្យកីឡាកររបស់យើងព្យាយាមលេងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ ប្រឹងប្រែងលេងឲ្យបានស៊ីចង្វាក់គ្នា ព្រោះការបញ្ចប់ទីបានល្អក៏ស្ថិតលើការសហការគ្នាជាក្រុមផងដែរ ហើយខ្ញុំនឹងព្យាយាមធ្វើការទាំងនេះឲ្យបានល្អជាមួយពួកគាត់ » ។

សូមបញ្ជាក់ថាការប្រកួតយប់មិញនេះកីឡាករក្មេងរបស់ភ្នំពេញក្រោនបានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ហើយសម្រាប់ទាំងដែលប្រើក្បាលតែតបញ្ចូលទីទាំង២គ្រាប់ជួយឲ្យក្រុមភ្នំពេញក្រោនទទួលបានជ័យជម្នះនេះគឺកីឡាករប្រាក់ ធីវ៉ា និងកីឡាករ អ៊ន ចាន់ប៉ូលីន ៕

មតិយោបល់


អត្ថបទផ្សេងៗ