ស៊ុំ វណ្ណា និយាយអំពីការប្រកួត បឹងកេត ៤ទល់៤ ភ្នំពេញក្រោន

July 8, 2019 - 12:51 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា ក្លិប បឹងកេត និងក្លិប ភ្នំពេញក្រោន បានបញ្ចប់ទៅដោយលទ្ធផល ៤ទល់៤ នៅលើកីឡដ្ឋាន Smart RSN Stadium។ ជាមួយគ្នាគ្រូបង្វឹកបណ្តោះអាសន្នលោក ស៊ុំ វណ្ណា បានបង្ហាញនូវចំណាប់អារម្មណ៍ជុំវិញការប្រកួតដ៏ធំនេះថា៖ «ជាផ្នែកមួយរបស់ខ្ញុំវាជាការប្រកួតសំខាន់ជាងគេក្នុងលីគកំពូលកម្ពុជារដូវកាល២០១៩។ ក្រុមទាំង២ប្រជែងគ្នាដើម្បីរកជ័យជម្នះក្នុងផ្លូវវិជ្ជមាន។ កីឡាករឆ្នើមៗក៏បានចូលរួមប្រកួតនេះ និងរកគ្រាប់បាល់បាន»«បច្ចេកទេស និងក្បួនយុទ្ធសាស្ត្រ ការពារ១០នាក់ និងបូករួមការវាយបក និងបាល់ Set Play»។ សម្តីរបស់លោក ស៊ុំ វណ្ណា។

«១១នាក់លេងពីក្រោម និងប្រជែងខ្លាំងពេលបាត់បាល់ ប៉ុន្តែយើងហាក់ខ្វះការទុកចិត្ត និងព្រួយបារម្ភ នៅតំបន់ការពារ និងរបូតគ្រាប់បាល់ឱ្យ Julie និងមួយគ្រាប់ទៀតរបូត Set Play ធ្វើបានដោយ វឌ្ឍនាកា»«នៅក្នុងបាល់ទាត់ភាគច្រើន ១០នាក់ក៏អាចឈ្នះ១១នាក់»

ជាមួយគ្នានោះលោកក៏បានបញ្ជាក់ពីយោបល់ផ្ទាល់ខ្លួនជុំវិញការសម្រេចរបស់អាជ្ញាកណ្តាលក្នុងការកាត់សេចក្តីប្រកួតនេះដែរ។ «ទាក់ទងជាមួយកំហុស ស្លេះ សេន មិនមែនជារឿងឧបទ្ទវហេតុទេ គឺកើតចេញពីការៀបចំ។ ស្លេះ សេន ក៏ជាកីឡាករខ្ញុំបង្កើតផ្ទាល់ដៃកាលក្លិបចាស់ ពេលការពារយ៉ាងម៉េច វាយបកយ៉ាងម៉េចគឺខ្ញុំដឹងទាំងអស់ ដោយយើងរៀបចំឱ្យ ធីវ៉ា, Zazai និង Paulo ដាក់សម្ពាធទៅលើគាត់»

«យើងធ្វើបានល្អដោយបញ្ហាបច្ចេកទេសគាត់នៅមានកម្រិត ខណៈធីវ៉ា បច្ចេកទេស និងទម្រង់លេងហាក់ល្អជាង ស្លេះ សេន បូករួម Zazai នៅតំបន់នោះ និងបញ្ហាសីតុណ្ហភាពនៃការប្រកួតបង្កើតឱ្យរូបគេមានកាតលឿងលើកទី១ និងកាតលឿងទី២ នាពេលរារាំងគូប្រកួតចលនាគោលដៅបញ្ចប់ទី។ អញ្ចឹងកាតលឿង២លើកស្មើកាតក្រហម»

«សម្រាប់ខ្ញុំការកាត់សេចក្តីរបស់អាជ្ញាកណ្តាលគឺគាត់ព្យាយាមធ្វើយ៉ាងម៉េចឱ្យ យុត្តិធម៌ និងសុក្រឹត ព្រោះខ្ញុំស្គាល់គាត់ច្បាស់ណាស់ ហើយយើងក៏ដឹងដែរថាអាជ្ញាកណ្តាលមានគុណភាពនៅស្រុកខ្មែរពុំមានច្រើននោះទេ ប៉ុន្តែចំពោះការកាត់សេចក្តីរបស់គាត់ម្សិលមិញគឺធ្វើបាន៩០ភាគរយ ខណៈករណី ស្លេះ សេន គាត់ធ្វើបានល្អ១០០ភាគរយ ស្របពេលខ្ញុំមើលឱ្យជាក់លាក់គឺការសម្រេចចិត្តត្រឹមត្រូវ» ៕

មតិយោបល់


អត្ថបទផ្សេងៗ