ស៊ុំ វណ្ណា៖«ក្រុមទាំងពីរសាកសមទទួលបានលទ្ធផលស្មើ»

August 11, 2019 - 12:53 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នៅក្នុងសប្តាហ៍ទី១៩ ក្លិប ភ្នំពេញក្រោន អាចយកបានត្រឹម១ពិន្ទុ ពីការប្រកួតក្នុងដីនៅកីឡដ្ឋាន Smart RSN ជាមួយក្លិប ណាហ្គាវើល ទោះបីជាមានឱកាសនាំមុខដល់ទៅ២លើកជាប់គ្នា។

Mustafa Zazai ជាអ្នករកគ្រាប់បាល់នាំមុខនាទី២៣ មុនពេល Omogba រកគ្រាប់បាល់តាមស្មើអោយក្រុមភ្ញៀវ។ វគ្គទី២ចាប់ផ្តើមបានត្រឹម១០នាទី Shane Booysen បំប៉ោងសំណាញ់ទីអោយ ភ្នំពេញក្រោន ធ្វើការនាំមុខសារជាថ្មី ខណៈអតីតកីឡាករភ្នំពេញក្រោន គួច ដានី តាមបានស្មើជាមួយលទ្ធផលបញ្ចប់ការប្រកួត២ទល់២។

ខាងក្រោមនេះជាពាក្យសម្តីទាំងស្រុងរបស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា៖

ចំណាប់អារម្មណ៍ក្រោយបញ្ចប់ការប្រកួតជាមួយក្លិប ណាហ្គាវើលដ៍..

យើងលេងជាមួយក្លិបធំ ក្រុមមួយមានបទពិសោធន៍ ជាក្រុមរៀបចំបានល្អ ចំណែកកីឡាករមានបទពិសោធន៍ច្រើន។ ដូច្នេះយើងឃើញថាគាត់ធ្វើបានល្អច្រើន ហើយយើងបានព្យាយាមធ្វើនៅអ្វីទប់ទល់គាត់ហើយយើងវាយបក ខណៈការបង្ហាញគឺល្អប្រហែលគ្នាទើបធ្វើអោយក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា។

ការបន្តរបូតគ្រាប់បាល់៤ប្រកួតជាប់គ្នា…

យើងនៅតែមានកំហុសនៅប្រព័ន្ធការពារ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍យើងព្យាយាមកែរហូត ដោយសប្តាហ៍នេះយើងឃើញថាកែបានច្រើន។

ទម្រង់លេងរបស់អ្នកចាំទី ក្រោយវត្តមានគ្រូបង្វឹកអ្នកចាំទីថ្មី…

យើងលម្អិតប្រាប់គាត់ យើងបង្ហាញវីដេអូអោយគ្រូអ្នកចាំទីថ្មីធ្វើការជាមួយគាត់ ថាតើការរបូតគ្រាប់របស់គាត់ជាមួយរហូតមកមកកត្តាអ្វីខ្លះ ដោយសារជំហរ ការសម្រេចចិត្ត រឺយ៉ាងណា និងកត្តានៃការលេងរបស់គូប្រកួត។

ការរបូត២គ្រាប់នាការប្រកួតនេះ…

ធាតុពិតយើងលេងបម្រើការពារដល់ទៅ ២ រឺ ៣ នៅពេលបាត់បាល់ ក៏ប៉ុន្តែជាក់ស្តែងការប្រមូលអារម្មណ៍របស់ពួកគាត់មិនបានល្អ។ ដូចជា ប៉ូលីន គាត់លេងទាំងរបួស ដោយយើងប្រើគាត់ដើម្បីជួយពន្យាចលានបម្រែបម្រួលរបស់គ្រូប្រកួត។

ការទាត់បញ្ចូលទីទាំង២គ្រាប់…

យើងព្យាយាមលេងអោយដូចគាត់។ ជាមួយក្រុមធំៗក៏ដោយគាត់លេងយ៉ាងម៉េច យើងព្យាយាមលេងអោយដូចគ្នា។

មតិយោបល់


អត្ថបទផ្សេងៗ